ទំពាំងបាយជូរ​ក្រហម​អាច​ដើរតួ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាម​លក្ខណៈ​ធម្មជាតិ​

ទំពាំងបាយជូរ​ក្រហម​អាច​ដើរតួ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាម​លក្ខណៈ​ធម្មជាតិ​

​ទំពាំងបាយជូរ​ក្រហម គឺ​បាន​ទទួល​ពណ៌​របស់​វា យ៉ាងខ្លាំង​បាន​ដោយសារ សារជាតិ resveratrol  ដែល​វា​មិន​ត្រឹមតែ អោយ​ពន្លឺ​ផ្លែ​ឈើ​នេះ អោយ​មាន​ពណ៌​គួរអោយ​ស្រលាញ់​នោះទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច ការពារ ពពួក​អង់ស៊ីម ដែល​បណ្តាល​អោយ​ជាលិកា ចុះ​អន់​ខ្សោយ​បាន​។ ផល​បំផ្លាញ​ដែល​កើតមាន ចំពោះ​ឆ្អឹងខ្ចី ត្រូវបាន​ការពារ បាន​ជា​ពិសេស​។ វា​មានន័យថា ជា​ចុងក្រោយ អ្នក​អាច​ទទួល​នូវបាន នូវ​ការ បំបាត់​ការឈឺចាប់​តាម​បែប​ធម្មជាតិ ដែល​អាច​បំបាត់​នូវ​ការឈឺចាប់​នៅត្រង់​ខ្នង​បាន​។ សមាសធាតុ នៃ​សារជាតិ​ប្រឆាំងនឹង ការ​រលាក ដែល​មាន​នៅក្នុង​ផ្លែ​ទំពាំងបាយជូរ​ក្រហម គឺ​កើតមាន ដោយសារតែ វត្តមាន​របស់ ជាតិ polyphenols ដែល​បាន​ផ្តល់​ផល​ល្អ​ជាច្រើន ចំពោះ​រាងកាយ​មនុស្ស​។​

ធម្មជាតិ បាន​ផ្តល់​អោយ​យើង​នូវ ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធិភាព និង សុវត្ថិភាព​ជាច្រើន ចំពោះ រាល់​បញ្ហា​ដែល​កើតមាន​ចំពោះ​សុខភាព​។ វា​គ្រាន់តែ ចាំបាច់​អោយ​អ្នក ត្រូវធ្វើ​ការស្វែងរក ពួកវា និង ឆក់​យក​នូវ អត្ថប្រយោជន៍​របស់​ពួក​វា អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន និង បញ្ឈប់​នូវ​ការប្រើ ប្រាស់​ថ្នាំ ដែល​អាច​នឹង​បំបាត់​នូវ​ការឈឺចាប់ បាន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​នឹង​ផ្តល់​ផល​ត្រលប់​អោយ អ្នក​វិញ​នូវ ផល​រំខាន​ដែល​នឹង​ធ្វើអោយ​អ្នក​ស្តាយក្រោយ​នៅ​ទី​បញ្ចប់ ៕

ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។