ទឹក​ផ្កាកូឡាប​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​?

ទឹក​ផ្កាកូឡាប​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​?

​​មាន​ស្ត្រី​ជា​ច្រើន​ជំនាន់​មកហើយ ដែល​បាន​ប្រើ​ទឹក​ផ្កាកូឡាប ធ្វើ​ជា​ផ្នែក​មួយ នៃ​យុគសម័យ​ក្នុងការ ថែទាំ​ស្បែក​របស់​ពួកគេ ។ ទឹក​ផ្កាកូឡាប និង ប្រេង​ផ្កាកូឡាប គឺ​ជា​ផលិតផល​ថែទាំ​ស្បែក​ដែល មាន​វ័យ ចំណាស់​ជាង​គេ​។ ពួកវា ត្រូវបាន​គេ​បន្ថែម​ទៅ​ក្នុង​ទឹក​សម្រាប់​ងូតទឹក ពី​ព្រោះ​អាច​នឹង ព្យាបាល​បាន ផងដែរ​នូវ ស្ថានភាព​នៃ​ជំងឺ​ស្បែក​មួយចំនួន ។ ក្នុងពេល​បច្ចុប្បនេះ ពួក​វា​ត្រូវ​បាន​គេ​រកឃើញ​ថា វា​មាន​ផ្សំ​នៅក្នុង គ្រឿងសម្អាង​ជាច្រើន​ប្រភេទ​។​

​ទាំងនេះ គឺជា​មូលហេតុ​មួយចំនួន ដែល​ទឹក​ផ្កាកូឡាប អាច​មាន​ឥទ្ធិពល​ជាពិសេស​សម្រាប់​អ្នក ដូចជា​៖

  1. ដោយសារ​តែ​ទឹក​ផ្កាកូឡាប មាន​សមាសធាតុ ប្រឆាំង​នឹង​ការ​រលាក នោះ​ការប្រើ​ទឹក​ផ្កាកូឡាប យក មក​ងូតទឹក គឺ​នឹង​អាចជួយ កាត់បន្ថយ​បាន​នូវ ភាព​ក្រហម​រោល​រំខាន​នៅលើ​ស្បែក ដែល​ត្រូវបាន ប្រឈម​ទៅ​នឹង​កម្តៅថ្ងៃ​យូរ​។​
  2. វា គឺជា​ទឹក​សម្អាត​រាងកាយ ដ៏​អស្ចារ្យ និង ជំនួយ ក្នុង​ការ​យក​ចេញ​នូវ​ជាតិ​ប្រេង និង ធូលី ដែល​បាន កកស្ទះ​នៅក្នុង​រន្ធ​ញើស​។ ដូច្នេះ វា​ក៏​អាច​បង្ការ​បាន​ផងដែរ នូវ​បញ្ហា​នៃ​ការចេញ​មុន​។​
  3. ទន្ទឹមនឹងនេះ វា​ក៏​មាន​ផងដែរ នូវ​សមាសធាតុ ដែល​ជួយ​អោយ​ស្បែក​ឆាប់​បិទ​ភ្ជិត ដូច​ហេតុនេះហើយ ទើប​វា ត្រូវបាន​គេ​ប្រើ​បន្ទាប់ពី ពេល​សម្អាត​មុខ​ហើយ ដើម្បី​ជួយ​បិទ​ភ្ជិត​រន្ធ​ញើស​អោយ​រួម​តូច​មក​វិញ ។ ការ​លាប នូវ​ទឹក​ផ្កាកូឡាប បន្ទាប់​ពី​អ្នក បាន​ធ្វើ​ការស្ទី​មមុខ​ហើយ នោះ​វា​នឹង​អាចជួយ បន្តឹង ស្បែក​មុខ​ធ្វើអោយ​ស​សៃឈាម​រួម​តូច និង កាត់បន្ថយ​នូវ​ស្នាម​ក្រហម​រោល​នៅលើ​ស្បែក​។​
  4. ក្លិន​នៃ​ផ្កាកូឡាប ត្រូវបាន​គេ​ជឿថា វា​មាន​ឥទ្ធិពល ក្នុងការ​ធ្វើ​អោយ​អារម្មណ៍ របស់​យើង​ម្នាក់ៗ ប្រសើរ​ជាង​មុន​បាន​។ វា​នឹង​កំចាត់​ចោល​នូវ អារម្មណ៍​នៃ​អស់កម្លាំង ធុញ​ថប់ និង ជម្រុញ​ធ្វើអោយ សុខុមាលភាព​ផ្លូវចិត្ត កាន់តែ​ប្រសើរ​ឡើង​បាន ដូច្នេះ វា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល​។  ដោយសារតែ​ប្រសិទ្ធភាព​របស់​វា ក្នុង​ការបំបាត់​នូវ​ស្ត្រេ​ស នោះ​វា​នឹង​ជួយ​អោយ ដំណេក​របស់​អ្នក​បាន ស្កប់ស្កល់​ល្អ ដែល​វា​នឹង​ធ្វើអោយ​អ្នក ក្រោក​ឡើង​វិញ​ជាមួយ​នឹង​អារម្មណ៍​ដ៏​ស្រស់​ស្រាយ​។​
  5. វិធី​ដ៏​ល្អ និង ងាយស្រួល​បំផុត​នោះ​គឺ អ្នក​ត្រូវ​ប្រើ​វា យក​មក​លាប​នៅក្នុង​ពេល​យប់ ។ វា​នឹង​ជួយ សម្អាត​នូវ ភាព​មិន​បរិសុទ្ធ​ទាំងអស់ ដែល​មាន​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក ពេញ​មួយ​ថ្ងៃ​នោះ ៕

​ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។