វិធី​សម្អាត “​ពូក​” ឲ្យបាន​ស្អាតល្អ និង​គ្មាន​មេរោគ​

វិធី​សម្អាត “​ពូក​” ឲ្យបាន​ស្អាតល្អ និង​គ្មាន​មេរោគ​

​ជា​ការពិត​ណាស់ សម្ភារៈ​ក្នុង​លំនៅដ្ឋាន គ្មាន​អ្វី​ពិបាក ជាង​ការសម្អាត​ពូក​គេង​នោះទេ ហើយ​ពេល​ខ្លះ មិនដឹង​ថា​សម្អាត​យ៉ាងម៉េច ទើប​ស្អាត ពីព្រោះ យើង​មិន​អាច​បោកគក់ ឬ​លើក​ចេញ​លើក​ចូល ស្រួល​ដូច​ខោអាវ​ឡើយ​។​

​ពូក​ជា​កន្លែង​របស់​មេ​រោគ និង​បាកតេរី​។ ពូក អាច​ជាប់​ប្រឡាក់​ញើស ក្អែ​ល កោសិកា​ងាប់ៗ​របស់​យើង ធូលី​ដី ទឹក និង​របស់​កខ្វក់​ជាច្រើន​ទៀត ដូច្នេះ បើ​អ្នក​មិន​ឧស្សាហ៍​សម្អាត ឬ​ធ្វើ​មិនបាន​ល្អ​ទេ អ្នកនឹង​ឆាប់​ឈឺ​ជា​មិនខានឡើយ​។​

​យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​អ្នក​គួរតែ​អនុវត្ត ដើម្បី​ថែរក្សា និង​សម្អាត​ពូក​របស់​អ្នក ឲ្យបាន​ស្អាតល្អ​។​

១. យក​ពូក ទៅ​សម្អាត​នៅ​ខាងក្រៅ​ផ្ទះ នៅ​កន្លែង​ដែល​ទូលាយ មាន​ខ្យល់ និង​ពន្លឺ​ថ្ងៃ​ច្រើន​បំផុត​
២. គោះ​ពូក​ខ្លាំងៗ ដើម្បីឲ្យអ​ស់​ធូ​លីដី​
៣. យក​ម៉ាស៊ីន​បូម​ធូលី មក​បូម​បន្ថែមទៀត​
៤. ពិនិត្យមើល​កន្លែង ដែល​មាន​ស្នាម​ប្រឡាក់​ជាប់ រួច​ធ្វើ​ការសម្អាត ដោយ​អ្នក​អាច​លាយ​បញ្ចូល​គ្នា រវាង​ទឹកសាប៊ូ និង​ម្សៅ​ដុត​នំប៉័ង រួច​យមក​ជូត ឬ​ត្រដុស​កន្លែង​ប្រឡាក់​
៥. អ្នក​ក៏​អាច​ប្រើ​ទឹក​ក្រូចឆ្មារ លាយ​នឹង​អំបិល រួច​យកមក​បាញ់​លើ​ពួក​ទាំងមូល ហើយ​ទុក​ចោល ៣០ ទៅ ៦០ នាទី មុន​នឹង​ជូត​សម្អាត ដោយ​ទឹកស្អាត​
៦. ក្រោយ​សម្អាត​ចប់ អ្នក​ត្រូវ​ដាក់​ពូក​ហាល នៅ​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​បំផុត ដើម្បី​ឲ្យ​វា​ស្ងួត និង​កម្ចាត់​មេរោគ​ថែមទៀត​ផង​
៧. ប្រើ​កម្រាលពូក​ឆ្លាស់​គ្នា ពីរ​បី​ថ្ងៃ​ម្តង ដើម្បី​កុំ​ឲ្យ​ពូកជា​ប់​មេរោគ ឬ​ប្រឡាក់​ខ្លាំងពេក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។