ញ៉ាំ​ឆ្អែត​ភ្លាម គេង​ភ្លាម​ល្អ​អត់​?

ញ៉ាំ​ឆ្អែត​ភ្លាម គេង​ភ្លាម​ល្អ​អត់​?

​តើ​អ្នក​តែងតែ​ញ៉ាំ អាហារ​ពេល​យប់​មែន​យឺត​ទេ​? ឬ​ញ៉ាំ​អាហារសម្រន់​ច្រើនៗ មុន​ពេល​គេង​ដែរ​ទេ​? ដូច្នេះ តើ​អ្នក​មាន​ដឹងថា ការធ្វើ​បែប​នេះ បង្ក​ជា​បញ្ហា​ធំ​ដល់​សុខភាព​ដែរ​ទេ​?

​ការ​ញ៉ាំ​អាហារ​នៅ​យប់​ជ្រៅ អាច​នាំឲ្យមាន​បញ្ហា ច្រាល​ទឹក​អាស៊ីត​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ ដែល​វា​ច្រើនតែ​បង្ក​រោគសញ្ញា​ចាប់ពី ក្រពះ​មិន​កិន​ល្អ ក្រហាយ​ដើមទ្រូង មាន​សម្លេង​ស្អក ក្អក រហូត​ដល់​កើត​ជំងឺហឺត​បាន​។

តាម​ការស្រាវជ្រាវ​កាលពី​ឆ្នាំ ២០០៥ បាន​រកឃើញថា ទម្លាប់​ញ៉ាំ​អាហារ​នៅ​យប់​ជ្រៅ ជាពិសេស ការ​ញ៉ាំ​អាហារ​ពេលយប់​មុន​គេង ៣ ម៉ោង គឺ​មាន​ជាប់ទាក់ទង នឹង​ការ​កើត​រោគសញ្ញា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ជាពិសេស ការ​ក្រហាយ​ដើមទ្រូង​តែម្តង​។
​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?

ការផ្លាស់ប្តូរ​ពេលវេលា ញ៉ាំ​អាហារ​អាចជា​រឿង​មួយ​ល្អ​វិញ ជាពិសេស នៅពេលដែល​មាន​ទម្លាប់​មិនល្អ ក្នុងការ​ញ៉ាំ​អាហារ​។ ធម្មតា បើសិន​ជា​អ្នក​មិន​ញ៉ាំ​អាហារ​ច្រើន នៅ​ពេល​ថ្ងៃ​ទេ វា​អាច​នឹង​ល្អ​ចំពោះ​អ្នក​ដែរ ក្នុងការ​ញ៉ាំ​អាហារ​សម្រន់​ណា ដែល​ផ្តល់​សុខភាព​វិញ ដូច្នេះ អ្នក​ពិតជា​មិន​ញ៉ាំ​ច្រើន​ជ្រុល ក្នុងពេល​ម្តងនោះ​ឡើយ​។
​នៅ​លើក​ក្រោយ បើសិន​ជា​អ្នក​ដឹងថា ខ្លួនឯង​មក​ផ្ទះ​យឺត ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ពេលព្រឹក​តិចៗ តែ​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ផង​។ ការ​ញ៉ាំ​ស៊ុត​មួយ​ទៅ​ពីរ​គ្រាប់ សម្រាប់​អាហារ​ពេលព្រឹក គឺជា​រឿង​ដ៏​ល្អ​បំផុត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។