អត្ថប្រយោជន៍​នៃ​ផ្សិត​ម្ជុរ​

អត្ថប្រយោជន៍​នៃ​ផ្សិត​ម្ជុរ​

​ផ្សិត​ម្ជុរ​គឺជា​ផ្សិត​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ពិសារ​បំផុត​នៅពេល​ដែល​ញ៉ាំ​ស៊ុប​ម្តងៗ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្អែម​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ផ្សិត​នេះ​វិញ​ម្តង​។ តើ​មាន​អាច​ផ្តល់​អ្វី​ដល់​អ្នក និង​កូន​នោះ​?

  1. ​នៅក្នុង​ផ្សិត​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើឲ្យ​ខួរក្បាល​កូន​អ្នក​លូតលាស់​បាន​ល្អ នោះ​គេ​នឹង​អាច​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​ជា​មិនខានឡើយ​។​
  2. ​នៅក្នុង​នោះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​បង្កើន​ការចងចាំ​របស់​កូន​បាន ដូចនេះ​នៅពេលដែល​គេ​ញ៉ាំ​ច្រើន វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក​អាច​លូត​កម្ពស់​បាន​ទៀត​ផង​។​
  3. ​នៅពេល​ដែល​អ្នក​ពិសារ​ច្រើន វា​អាច​ជួយ​អ្នក​ទប់ទល់​នឹង​ជំងឺមហារីក ថែមទាំង​អាច​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ដំណើរការ​បាន​ល្អ​ដូចគ្នា​។​
  4. ​វា​ក៏​អាច​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក និង​ជួយ​បញ្ចេញ​ជាតិពុល​បាន​មក​ក្រៅ​ដូចគ្នា ម្យ៉ាងទៀត​វា​ក៏​អាច​ការពារ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃឈាម​អ្នក​ដែរ​។​
  5. ​នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ជួយ​អ្នក​មិនឲ្យ​មាន​អារម្មណ៍​នឿយហត់​ឡើយ ថែម​ទាំង​អាច​សម្លាប់​មេរោគ​ផ្សេងៗ​ឲ្យ​ងាប់​អស់​ទៀត​ផង​។​
  6. ​វា​មិន​ត្រឹមតែ​អាច​ជួយ​អ្នក​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ វា​ថែមទាំង​អាច​ជួយ​អ្នកឲ្យមាន​សម្រស់ស្អាត និង​អាច​មាន​រាង​ស្អាត​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។