អាហារ​ដែល​ធ្វើឲ្យ​អ្នកកាន់តែ​ញ៉ាំ​កាន់តែចាស់​

អាហារ​ដែល​ធ្វើឲ្យ​អ្នកកាន់តែ​ញ៉ាំ​កាន់តែចាស់​

​​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ផ្សេងៗ​ម្តងៗ អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​មាន​អាហារ​មួយ​ចំនួន​នៅពេល​ដែល​អ្នក​កាន់តែ​ពិសារ នោះ​អ្នកនឹង​កាន់តែ​ចាស់​។ ដូចនេះ​តើ​មាន​អាហារ​អ្វី​ដែល​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​នោះ​?

អាហារ​ត្រាំ​
នៅពេល​ដែល​អ្នក​ធ្វើ​អាហារ​ដែល​ត្រាំ​ម្តងៗ អ្នកត្រូវការ​ប្រើ​អំបិល​ច្រើន​ដើម្បី​ដាក់​នៅ​ក្នុង​អាហារ​នោះ ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នកងាយ​ចាស់​នោះ​ទេ វា​ថែមទាំង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ពោះវៀន និង​ក្រពះ​អ្នក​ទៀតផង​។​

អាហារ​កំប៉ុង​
មិន​ខ្វល់​ថា​ផ្លែឈើ​កំប៉ុង ឬ​សាច់​កំប៉ុង​នោះទេ អ្នក​មិន​អាច​ញ៉ាំ​ច្រើន​ឡើយ ព្រោះ​វា​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយធាត់​បំផុត​។​

អាហារ​បំពង​
អាហារ​ដែល​បំពង​ផ្សេងៗ អ្នក​មិន​គួរ​ពិសារ​ច្រើន​ឡើយ ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយឡើង​ទម្ងន់ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​អ្នកងាយ​ប្រឈមមុខនឹ​ង​ជំងឺមហារីក​ដូចគ្នា ថែម​ទាំង​ងាយ​កើត​ជំងឺ​ផ្សេងៗ​ទៀតផង​។​

អាហារ​ផ្សេងៗ​
ត្រី បង្គា​រ ឬ​សាច់​ដែល​បំពង​ខ្លាញ់ អ្នក​មិន​អាច​ញ៉ាំ​បាន​ឡើយ សាច់​ដែល​ប្រឡាក់ ហើយ​ហាល​នៅក្រោម​ពន្លឺព្រះអាទិត្យ​យូរ​ក៏​មិន​អាច​ពិសារ​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​បំផ្លាញ​សម្រស់​អ្នក​បាន ដោយ​ធ្វើឲ្យ​អ្នក​ឆាប់​ចាស់ជាង​វ័យ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។