៥ នាទី ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ឲ្យ​រីករាយ និង​ជោគជ័យ​

៥ នាទី ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ឲ្យ​រីករាយ និង​ជោគជ័យ​

​បើ​ ចង់​ជោគជ័យ កុំ​បង្ខំចិត្ត ឬ​ប្រឹងប្រែង​ហួសហេតុ​ពេក ត្រឹមតែ​មួយ​ថ្ងៃ ៥ នាទី អ្នក​ក៏​អាច​ជោគជ័យ​បានដែរ​។ ចូរ​អាន​ការណែនាំ​ខាងក្រោម​នេះ ៖

១. កំណត់​ពេលវេលា ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​
រាល់ថ្ងៃ ចូរ​ធ្វើ​គម្រោង និង​តារាង​ពេលវេលា ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់ ទោះបី​ត្រឹមតែ ៥ នាទី​ក៏​ដោយ ពីព្រោះ វា​នឹង​ធ្វើឲ្យ​មាន​ការតាំងចិត្ត ហើយ​គិត​ថា​វា​សំខាន់ និង​ធ្វើ​វា​ជា​ទៀងទាត់​។

២. គិតថា​ខ្លួនឯង ជា​មនុស្ស​សំខាន់​បំផុត​
អ្នក​ត្រូវ​ស្រឡាញ់ និង​ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង ជាង​អ្នក​ដ៏​ទៃ ដើម្បី​ខ្លួនឯង​សប្បាយចិត្ត​។ យ៉ាងហោចណាស់ ផ្តល់​ពេលវេលា ៥ នាទី សម្រាប់​ខ្លួនឯង​ក្នុង​មួយ​ថ្ងៃ​។​

៣. បង្កើត​ការងារ នៅក្នុង​ក្រុម​តែមួយ​
មនុស្ស​ឆ្លាត​តែង​កំណត់​ការងារ​ជាច្រើន ដាក់​នៅក្នុង​ក្រុម កន្លែង ឬ​ពេល​វេលា​តែមួយ ដើម្បី​ចំណេញ​ពេលវេលា និង​ថវិការ​។​

៤. ដាក់​កំហិត​ឲ្យ​ខ្លួនឯង​
ការ​កំណត់​ពេលវេលា​បែបនេះ នឹង​ធ្វើឲ្យ​អ្នក​ខិតខំ​បំពេញ​ការងារ​ទាំងនោះ ឲ្យបាន​ទាន់​ពេលវេលា ឬ​មុន​ថ្ងៃ​កំណត់​។ ហើយ​បើ​អ្នក​ធ្វើ​បាន ចូរ​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​ផង​។​

៥. បង្កើត​ជំហាន​តូច​មួយ ដើម្បី​ឈាន​ចាប់​ការងារ​ធំ​
ដើម្បី​ទៅ​ដល់​គោលដៅ អ្នក​ត្រូវ​ដើរ​បន្តិច​ម្តងៗ ជា​រៀងរាល់ថ្ងៃ មិន​ត្រូវ​បង្ខំ​មួយថ្ងៃ ឲ្យ​ហើយ​នោះទេ​។ ឧទាហរណ៍ បើ​អ្នក​ចង់​និពន្ធរ​សៀវភៅ​មួយ​ក្បាល អ្នក​អាច​សរសេរ​មួយ​ថ្ងៃ​មួយ​ទំព័រ ឲ្យបាន​រាល់​ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។