ប្រយ័ត្ន​ទាំងអស់គ្នា ៖ រោគសញ្ញា​ជំងឺ​គ្រុនផ្តាសាយ ដែល​បណ្តាល​មក​ពី​វីរុស​

ប្រយ័ត្ន​ទាំងអស់គ្នា ៖ រោគសញ្ញា​ជំងឺ​គ្រុនផ្តាសាយ ដែល​បណ្តាល​មក​ពី​វីរុស​

​ជំងឺ​គ្រុនផ្តាសាយ ដែល​បណ្តាល​មក​ពី​វីរុស គឺ​ជា​ជំងឺ​មួយ ដែល​អាច​គំរាមកំហែង ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ រោគសញ្ញា ត្រូវ​បាន​លេចចេញ​ច្បាស់លាស់ ហើយ​ផ្សេងគ្នាៗ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ ចូរ​ប្រុងប្រយ័ត្ន ចំពោះ​រោគសញ្ញា​ខាងក្រោម​នេះ ៖

អស់កម្លាំង​ខ្លាំង​
ជំងឺ​នេះ ធ្វើឲ្យ​មានអ​តុល្យភាព​ក្នុង​រាងកាយ ដូច្នេះ អ្នក​នឹង​ចាប់ផ្តើម​អស់កម្លាំង​ខ្លាំង​។​

ឈឺ​ខ្លួន​
ដោយសារតែ​ការ​អស់កម្លាំង និង​ការឡើង​កម្តៅ​រាងកាយ អ្នក​ដែល​ឆ្លង​ជំងឺ​នេះ ភាគច្រើន​ឈឺ​ក្នុង​ខ្លួន សឹងតែ​ប៉ះ​មិនបាន ហើយ​មិន​មាន​ផា​សុកភាព​ទាល់តែសោះ​។​

ក្តៅ​
វា​ជា​សញ្ញា​ចំបង នៃ​ជំងឺ​មួយ​នេះ​។ ការ​ក្តៅ​ខ្លាំង​បែបនេះ ពិតជា​មាន​គ្រោះថ្នាក់​ណាស់ សម្រាប់​សុខភាព​របស់​អ្នក​។​

ក្អក និង​ហៀរ​សំ​បោរ​
ការឆ្លង​មេរោគ អាច​បណ្តាល​ឲ្យ​អ្នក មាន​អារម្មណ៍​ញាប់​ញ័រ ក្អក ហើយ​ហៀរ​សំបោរ​គ្រប់ពេល​។ ក្នុងករណីនេះ វា​អាច​ចម្លង​ទៅ​អ្នក​ដ៏​ទៃ​លឿន​បំផុត​។​

តឹង​ច្រមុះ​
អា​ការៈនេះ នឹង​កើត​ក្រោយ​ពេល​អ្នក​ក្អក និង​ហៀរ​សំ​បោរ ហើយ​វា​ពិតជា​ធ្វើឲ្យ​អ្នក ពិបាក​ដកដង្ហើម ហើយ​គេង​មិនសូវ​លក់​ទៀត​ផង​។​

ឈឺក្បាល​
វា​ជា​ផលវិបាក នៃ​ការឡើង​កម្តៅ និង​ការឈឺ​ក្នុង​រាងកាយ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។