​អត្ថប្រយោជន៍​របស់​ទឹក​ប៉េង​ប៉ោះ ដែល​អ្នក​មិន​ធ្លាប់​ដឹង​

​អត្ថប្រយោជន៍​របស់​ទឹក​ប៉េង​ប៉ោះ ដែល​អ្នក​មិន​ធ្លាប់​ដឹង​

​ប៉េង​ប៉ោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រភព​ជីវជាតិ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ ដែល​ផ្តល់​សុខភាព​យ៉ាងច្រើន​ដល់​មនុស្ស និង​ត្រូវបាន​គេ​ប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺ​ទៀត​ផង​។ ជាមួយគ្នានេះដែរ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា ជា​បន្លែ​ផង និង​ផ្លែឈើ​ផង សម្រាប់​បង្កើត​បាន​ផ្នែក​មួយ​យ៉ាង​សំខាន់​របស់​ម្ហូប ដើម្បី​ទទួល​ទាន​ទូទាំង​ពិភពលោក​។ វា​សម្បូរ​ជាង​គេ​គឺ វីតាមីន A, B6, C, K, Folate និង Thiamin​។​

​វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​ផងដែរ នៃ​ជាតិ​ម៉ង់​ហ្គា​ណេ​ស ម៉ាញ៉េ​ស្យូម ប៉ូ​តា​ស្យូម ផូស្វ័​រ និង​ទង់ដែង​។ ទម្រង់​ជីវជាតិ​របស់​បន្លែ​មួយ​នេះ គឺ​ការ​កិន​យក​ទឹក​របស់​វា​តែម្តង​។ ខាងក្រោម​នេះ គឺជា​ហេតុផល​សុខភាព​មួយចំនួន ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ប៉េង​ប៉ោះ ៖

ប្រឆាំង​ការ​រលាក​
ភាពមិនធម្មតា និង​ការ​រលាក​រ៉ាំរ៉ៃ ច្រើន​ទាក់ទង​គ្នា​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​។ ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​មួយ​កែវ​រាល់ថ្ងៃ នឹង​ជួយ​កាត់បន្ថយ សារធាតុ​បង្ក​ការ​រលាក​ក្នុង​ខ្លួន រហូត​ដល់​មួយ​ភាគ​បី​ឯណោះ​។

បង្ការ​មហារីក​
សារធាតុ Carotenoids និង Lycopene ក្នុង​ទឹក​ប៉េង​ប៉ោះ ត្រូវបាន​គេ​រកឃើញ​ថា អាច​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ខុសៗ​គ្នា​ជា​ច្រើន ដូចជា មហារីក​សុដន់ សួត និង​ក្រពេញប្រូ​ស្តាត​ជាដើម​។ ការស្រាវជ្រាវ​បាន​បង្ហាញថា បុរស​ដែល​ញ៉ាំ​សារធាតុ Lycopene ច្រើន ឃើញ​ថា​អាច​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​លំពែង យ៉ាងហោចណាស់​ក៏ ៣០ ភាគរយ​ដែរ​។ សំណាង​ដែរ សារធាតុ​ទាំងនេះ គឺ​មាន​ច្រើន​ក្នុង​ទឹក​ប៉េង​ប៉ោះ​។

ជួយ​ដល់​ការរំលាយ​អាហារ​
ការ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ នឹង​ថែរក្សា​ថ្លើម ឲ្យមាន​សុខភាព​ល្អ តាមរយៈ​ការសម្រួល​ដល់​ការរំលាយ​អាហារ បង្ការ​ការ​ទល់លាមក និង​ភ្ញោ​ចដ​ល់​ចលនា​ពោះវៀន​កាន់តែ​ស្រួល​។

ពង្រឹង​ដល់​សុខភាព​ភ្នែក​
ប៉េង​ប៉ោះ មាន​វីតាមីន A ដែល​អាច​បង្ការ​ជំងឺ​ខូច​ភ្នែក Macular Degeneration ជួយ​ភ្នែក​មើលឃើញ​កាន់តែ​ច្បាស់ និង​បង្ការ​ជំងឺ​ខ្វាក់មាន់​។ វីតាមីន A ត្រូវបាន​គេ​ចាត់ទុកថា ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ ដែល​ជួយ​បង្កើត​ជា​សារធាតុ Beta-carotene យ៉ាងច្រើន​ក្នុង​រាងកាយ​។

បញ្ហា​ភ្នែក​ភាគច្រើន កើតឡើង​ដោយសារតែ ឥទ្ធិពល​អវិជ្ជមានរ​បស់​រ៉ាឌីកាល់​សេរី ហើយ​វីតាមីន A គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ សម្រាប់​បង្ការ​ជំងឺ​នេះ​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
ជាតិ​សរសៃ​ដែល​មាន​ក្នុង​ទឹក​ប៉េងប៉ោះ នឹង​ជួយ​បំបែក​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​សារធាតុ Niacin ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។ ដូច្នេះ វា​ពិតជា​មាន​ប្រយោជន៍​ណាស់ ចំពោះ​អ្នក​ដែល​មានកូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​។

ឆ្អឹង​រឹងមាំ​
មិនមែន​មាន​តែ​ទឹកដោះគោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ដែល​ល្អ​ចំពោះ​សុខភាព​ឆ្អឹង​នោះ​។ ប៉េង​ប៉ោះ ក៏​ជំនួយ​ដល់​សុខភាព​ឆ្អឹង បាន​យ៉ាង​ល្អ​ដែរ​។ វា​មាន​វីតាមីន K ដែល​វា​សារធាតុ​ដ៏​សំខាន់​មួយ ទាក់ទង​នឹង​សុខភាព​ឆ្អឹង តាមរយៈ​ភ្ញោ​ចដ​ល់​ជាតិ​កាល់ស្យូម ទៅ​តោង​ក្នុង​ឆ្អឹង​កាន់តែច្រើន​។

ការពារ​ជំងឺ​បេះដូង​
ការសិក្សា​បាន​បញ្ជាក់ថា ការ​ញ៉ាំ​អាហារ​មាន​ជាតិ Lycopene ខ្ពស់ ឃើញ​ថា​អាច​កាត់បន្ថយ​ការ​កើត​ជំងឺ​បេះដូង​សរសៃឈាម និង​ជំងឺ​សរសៃឈាម​បេះដូង បាន​រហូត​ដល់ ៣០ ភាគរយ​។

បង្ការ​កំណក​ឈាម​
ចំនួន​ដ៏​ច្រើន​នៃ​សារធាតុ Phytonutrients ក្នុង​ប៉េងប៉ោះ ត្រូវបាន​គេ​ស្គាល់​ថា ជួយ​បង្ការ​ការ​កក់កុញ​កោសិកា កំណក​ឈាម​ខុស​ធម្មតា​បាន ដូច្នេះ វា​មាន​ប្រយោជន៍​បំផុត សម្រាប់​អ្នក​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​។

បង្ការ​ជំងឺ​សួត​
ទឹក​ប៉េងប៉ោះ ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ Emphysema ដែល​បង្កឡើង​ដោយ ការ​ស្រូប​ផ្សែង​បារី​ពី​គេ​។ ការសិក្សា​បាន​បង្ហាញថា កណ្តុរ​ដែល​ស្រូប​ផ្សែង​បារី តែ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​នោះ គឺ​មិន​កើត​ជំងឺ Emphysema​ទេ​។

បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
ការសិក្សា​បាន​អះអាងថា របប​អាហារ​សម្បូរ​ទៅ​ដោយ​ប៉េងប៉ោះ អាច​ជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ នេះ​ដោយសារ​តែ​សារធាតុ Lycopene នេះឯង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។