អា​ការៈដែល​បញ្ជាក់ថា អ្នក​មាន​បញ្ហា​នៃ​ការ​គេង​ហើយ​

អា​ការៈដែល​បញ្ជាក់ថា អ្នក​មាន​បញ្ហា​នៃ​ការ​គេង​ហើយ​

​ការ​គេង​មិនធម្មតា​មួយ ដែល​មានឈ្មោះ​ថា Somnipathy អាច​កើតឡើង​ដោយ​ខ្លួនឯង​ជា​កម្រិត​តិចតួច តែ​ខ្លះទៀត ក៏​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ផងដែរ ដោយ​ប៉ះពាល់​ដល់​រាងកាយ ផ្លូវចិត្ត និង​ការចូលរួម​ក្នុង​សង្គម​រស់នៅ​។

​ការ​គេង​មិនធម្មតា​នេះ មាន​អាការៈ​ដូចជា គេង​មិន​លក់ គេង​បាត់​ដង្ហើម និង​ការ​ងងុយគេង​ខ្លាំង​ទ្រាំ​មិនបាន (​ជាការ​គេង​លក់​ខ្លាំង​តែ​ម្តង នៅពេល​មជ្ឈដ្ឋាន​ជុំវិញខ្លួន មាន​ភាពស្ងប់ស្ងាត់​)​។

អាការៈ ក៏ដូចជា​រោគសញ្ញា នៃ​ការ​គេង​មិន​លក់ គេង​បាត់​ដង្ហើម និង Narcolepsy អាច​នឹង​មាន​ការប្រែប្រួល​មិន​ទៀង​ឡើយ ប៉ុន្តែ​អាការៈ ដែល​បញ្ជាក់ថា គេង​មិន​លក់​នោះ​មានដូចជា ៖

  • ​ឧស្សាហ៍​ភ្ញាក់ ក្នុងពេល​កំពុង​តែ​គេង​យប់​ឡើង​
  • ​ចេះ​តែ​ចង់​ប្រើ​ថ្នាំ​ងងុយគេង​
  • ​ពិបាក​គេង​នៅ​ពេលយប់​វិញ ក្រោយ​ពី​ភ្ញាក់​ម្តងៗ​
  • ​ចេះ​តែ​អស់កម្លាំង ឬ​ងងុយគេង​តិចៗ​
  • ​ងងុយ​គេង និង​អស់កម្លាំង​ពេល​ថ្ងៃ​។​

​ការ​គេង​បាត់​ដង្ហើម អាច​នឹង​មាន​បញ្ហា នៃ​ការដកដង្ហើម​ក្នុងពេល​គេង ហើយ​រោគសញ្ញា​របស់​វា​មានដូចជា ៖

  • ​ស្រមុក​ខ្លាំង​
  • ​ងងុយ​គេង ឬ​អស់កម្លាំង​នៅ​ពេល​ថ្ងៃ ឬ​ពេល​បើកបរ​
  • ​ភ្ញាក់​ពី​គេង​មក​ស្រមុក​ខ្លាំង ឬ​ស្ងួត​ក​
  • ​ឧស្សាហ៍​ភ្ញាក់​
  • ​ភ្លេច​ភ្លាំង​
  • ​សម្រាក​មិនកើត ឈឺ​ក្បាល​ព្រឹក​ឡើង​
  • ​ខ្សោយ​ចំណង់​ផ្លូវភេទ​
  • ​អារម្មណ៍​ប្រែប្រួល​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។