កូនស្រី​សំណព្វ​លោកតា​វ៉ិ​ច​ទ័​រ​ភ្ជាប់ពាក្យ​ហើយ​

កូនស្រី​សំណព្វ​លោកតា​វ៉ិ​ច​ទ័​រ​ភ្ជាប់ពាក្យ​ហើយ​

​រាជធានី​ភ្នំពេញ : នា​ព្រឹក​ថ្ងៃទី​១៩​ឧសភា​២០១៦​នេះ តារា​កំប្លែង​វ័យក្មេង មាន​សម្រស់​ស្រស់​សោភា គឺ​កញ្ញា វ៉ាន់ នី​ឡា ជា​កូនស្រី​របស់លោក សុវណ្ណ ឫទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ទូរទស្សន៍ CTN និង​ជា​អ្នកគ្រប់គ្រង​ក្រុម​កំប្លែង​ប្រចាំ​នៅ CTN បាន​ភ្ជាប់ពាក្យ ជាមួយ​លោក​ផន រង្សី ដែលជា​កូនប្រុស​របស់លោក​ភី សុគន្ធ​ធី ម្ចាស់​ផលិតកម្ម ភី សុគន្ធ​ធី ល្ខោនបាសាក់ និង​តន្ត្រី​។​

 

​ក្នុងឱកាស​នោះ យើង​ក៏​ឃើញ​មាន​សិល្បៈករ សិល្បៈការិនី​ជាច្រើនរូប​ចូលរួម​ជា​ភ្ញៀវ​កិត្តិ​យ ស​ក្នុង​កម្ម​ធី​នេះ​ផងដែរ​។​

 

​រូបភាព​នៃ​ការ​ភ្ជាប់ពាក្យ​នេះ ត្រូវបាន​បង្ហាញឡើង​តាមរយៈ Facebook របស់​នាយ​តាក់ស៊ី ដែលជា​សមាជិក​លេង​កំប្លែង​រួម​ក្រុម​របស់ កញ្ញា វ៉ាន់ នី​ឡា​។ រូបភាព​នោះ​បញ្ជាក់​យ៉ាងច្បាស់​ថា កូនប្រុស​ឈ្មោះ ផន រង្សី ត្រូវ​ភ្ជាប់ពាក្យ​ជាមួយ កូនស្រី វ៉ាន់ នី​ឡា​។​

 

​កញ្ញា នី​ឡា បាន​ចូល​លេង​កំប្លែង​តាំងពី​នាង នៅ​វ័យ​កុមារ​មកម្ល៉េះ ហើយ​រូបនាង​ជា​ដៃគូ​កំប្លែង​យ៉ាង ស័ក្តិសម​ជាមួយនឹង​នាយ​ចឺម តាំងពី​នៅ​កុមារ​ដល់​ពេញវ័យ រហូតដល់​មាន​ទស្សនិកជន​ខ្លះ និយាយថា ពួកគេ​ទាំងពីរ​នាក់ ពិតជា​ស័ក្តិសម​នឹង​គ្នា​ណាស់​។ ប៉ុន្តែ​ពេលនេះ នី​ឡា បាន​ជម្រះ​មន្ទិល​ទស្សនិកជន​ហើយ គឺ​នាង​បានសម្រេច​ចិត្ត ភ្ជាប់ពាក្យ​ជាមួយ និង​កូនប្រុស​ថៅកែ​ល្ខោនបាសាក់ ដ៏​ល្បីឈ្មោះ​នៅ​ផ្សារ​សំរោង​យ៉ោ​ង ក្នុងស្រុក​បាទី ខេត្តតាកែវ អ្នកស្រី ភី សុគ​ន្ធី​។​

 

​យ៉ាងណា​ក៏​បើទោះជា​ភ្ជាប់ពាក្យ នៅថ្ងៃនេះ​ក្តី តែ​គេ​នៅ​មិនទាន់​ដឹង​ពី ថ្ងៃ​ដែល​គូស្នេហ៍​ថ្មី​នេះ នឹងត្រូវ​ចូល​រោងការ នៅពេលណា​នៅ ឡើយ​នោះទេ​៕

កូនស្រី​សំណព្វ​លោកតា​វ៉ិ​ច​ទ័​រ​ភ្ជាប់ពាក្យ​ហើយ​

កូនស្រី​សំណព្វ​លោកតា​វ៉ិ​ច​ទ័​រ​ភ្ជាប់ពាក្យ​ហើយ​