ចាញ់បោក​យល់សប្ត ឬ​យល់សប្ត​ចេញ​ទឹកកាម​

ចាញ់បោក​យល់សប្ត ឬ​យល់សប្ត​ចេញ​ទឹកកាម​

​ពេល​ពេញវ័យ ក្មេងប្រុស ឬ​យុវវ័យ​មួយចំនួន តែងតែ​ភ័យព្រួយ ឬ​បារម្ភ​ជាខ្លាំង ពេល​គេ​ចាញ់បោក​យល់សប្ត (​យល់សប្ត​ចេញ​ទឹកកាម​) ក្រោយ​ភ្ញាក់​ពី​ដំណេក​។​

​ដំបូង​ឡើយ គេ​ប្រហែលជា​ឆ្ងល់ ថា​តើ​វា​ជា​អ្វី​? ជា​ជំងឺ​ធ្ងន់ធ្ងរ​មែន​ទេ​?

​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​ការពិត​ខ្លះ អំពី​រឿង​នេះ​។​

​ហេតុអ្វី​អ្នក​ចាញ់បោក​យល់សប្ត​?
​ពេល​អ្នក​គេង ការបញ្ចេញ​ទឹកកាម​ដោយ​ឯកឯង អាច​នឹង​កើតមាន ក្រោយពេល​ប្រដាប់​បន្ត​ពូជ​របស់​ក្មេងប្រុស ចាប់ផ្តើម​ពេញវ័យ​បង្ក​កំណើត ជាពិសេស ពេល​ប្រដាប់​ភេទ​ទទួល​រំ​ញោច ពេល​គេង​កកិត ឬ​ប៉ះ​នឹង​ខោអាវ ឬ​ពូក​ជាដើម ដែល​ជាហេតុ​នាំឲ្យ​ឈាន​ដល់​ចំណុច​កំពូល និង​បញ្ចេញ​ទឹកកាម​។ ក្រៅពីនេះ វា​ក៏​កើតឡើង ដោយ​មិន​មាន​ការ​រំញោច​ផងដែរ​។​

​វា​ជា​បញ្ហា​គួរឲ្យ​ព្រួយបារម្ភ​ដែរទេ​?
​វា​ជា​រឿង​ធម្មជាតិ​របស់​ក្មេងប្រុស ឬ​យុវវ័យ ដែល​កើត​បែបនេះ​។ អំឡុង​ពេល​ពេញវ័យ មាន​អ័រម៉ូន​ជាច្រើន ត្រូវបាន​ផ្លាស់ប្តូរ ហើយ​មេ​ជីវិត​ឈ្មោល ក៏​បង្ហាញខ្លួន​ក្នុង​រាងកាយ​ដែរ ដែល​ជា​ហេតុ​ធ្វើឲ្យមាន រឿង​បែបនេះ​កើត​ឡើយ​។​

​មនុស្ស​ប្រុស​ប្រហែលជា ៨០ ភាគរយ បាន​ឆ្លងកាត់​បទពិសោធន៍​នេះ ក្នុង​មួយ​ឆាកជីវិត​របស់​គេ​។​ ​ប្រសិនបើ​អ្នក ទើបតែ​មាន​វា​ជា​លើកដំបូង ចូរ​កុំ​បារម្ភ ហើយ​សម្រួល​អារម្មណ៍​។ អ្នក​អាច​អាន​ព័ត៌មាន​បន្ថែម អំពី​បញ្ហា​នេះ ឬ​អាច​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ដឹង​កាន់តែច្បាស់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។