បុរស​គួរតែ​ធ្វើតេស្ត PSA មួយ​ឆ្នាំ​ម្តង ក្រោយ​ពី​អាយុ ៥០ ឆ្នាំទៅ​

បុរស​គួរតែ​ធ្វើតេស្ត PSA មួយ​ឆ្នាំ​ម្តង ក្រោយ​ពី​អាយុ ៥០ ឆ្នាំទៅ​

​មាន​តេស្ត​ច្រើនណាស់ ដែល​មនុស្ស​ម្នាក់​ត្រូវ​ការធ្វើ នៅពេល​អាយុ​កាន់តែច្រើន ដើម្បី​តាមដាន​បញ្ហា​សុខភាព ដែល​អាច​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​។ តេស្ត​មួយ​ដ៏​សំខាន់ ដែល​បុរស​គ្រប់រូប គួរតែ​ធ្វើ​មួយ​ឆ្នាំ​ម្តង ជាពិសេស ក្រោយ​ពី​អាយុ ៥០ ឆ្នាំ​រួច​នោះ​គឺ PSA (Prostate Specific Antigen)​។ តេស្ត​នេះ​ជាធម្មតា​គឺ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ទៅលើ សុខភាព​ក្រពេញប្រូ​ស្តាត​។ នៅពេល​អាយុ​កាន់តែច្រើន ក្រពេញប្រូ​ស្តាត នឹង​រីក​ធំ​ទៅៗ ហើយក៏​អាច​បង្ក​ជា​បញ្ហា​ច្រើន​ដែរ​។ ករណី​ក្រពេញប្រូ​ស្តា​តរីក​ធំ មិនមែន​ជា​បញ្ហា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ វា​គ្រាន់តែ​ជា​អា​ការៈមួយ នៃ​ការ​ចាស់​ទៅ​តាម​អាយុ​ប៉ុណ្ណោះ ហើយ​ការ​ពិនិត្យ​លើ​វា គឺ​ដើម្បី​រក​មើល​អំពី​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត នាពេល​អនាគត​ដែរ​។

​អ្វី​ទៅជា PSA?
PSA បានមក​ពី​ពាក្យ​ពេញ Prostate Specific Antigen ដែល​ជា​ប្រូតេអ៊ីន​ម្យ៉ាង ចេញពី​ក្រពេញប្រូ​ស្តាត​។ កម្រិត​នៃ PSA ក្នុង​ឈាម​គឺជា​សញ្ញា​បញ្ជាក់​យ៉ាង​ល្អ​មួយ សម្រាប់​រក​មើល​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ទាន់ពេលវេលា​។

ពេលណា​កម្រិត PSA ប្រាប់ថា​ជា​រឿង​គ្រោះថ្នាក់​?
ទោះបីជា​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត អាច​វាយតម្លៃ​ដឹង​តាមរយៈ PSA កើន​ឡើង​ក៏​ដោយ ប៉ុន្តែ ការ​កើន​ចំនួន​របស់​វា ក៏​អាច​កើតមាន នៅពេល​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត ឬ​ការរីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​ដែរ​។ ទោះបីជា​បុរស​មាន​សុខភាព​ល្អ ក៏​អាច​រកឃើញ​ថា PSA កើន​ឡើង​ក្នុង​ឈាម​ដែរ​។ យ៉ាងណាមិញ ការសិក្សា​បង្ហាញថា ករណី PSA មាន​មធ្យម​ភាគពី ២,៩ ទៅ ៤ng/ml អាច​បញ្ជាក់បាន​ថា មហារីក​អាច​នឹង​កើតមាន ក្នុង​ក្រពេញប្រូ​ស្តាត និង​មាន​ដំណើរការ​យឺត​។

គួរ​ធ្វើ​ម៉េច​បើ​សិន​ជា PSA កើនឡើង​?
បើសិនជា PSA នៅ​ចន្លោះ ៣ ទៅ ៤ ng/ml គ្រូពេទ្យ​អាច​នឹង​ប្រាប់​ឲ្យ​អ្នក ធ្វើការ​ច្រឹប​សាច់​ក្រពេញប្រូ​ស្តា​ត​ទៅ​វិភាគ​។ ដោយ​អាស្រ័យ​ទៅលើ​ក្រពេញ​នេះ អ្នក​ប្រហែលជា​អាច​នឹង​ធ្វើ​ការវះកាត់ ឬ​ព្យាបាល​ណាមួយ ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។