ជឿ ឬ​មិន​ជឿថា មនុស្ស​ប្រុស​រាំងរដូវ មាន​អាការៈ​បែបនេះ​

ជឿ ឬ​មិន​ជឿថា មនុស្ស​ប្រុស​រាំងរដូវ មាន​អាការៈ​បែបនេះ​

​ការ​ចាស់​ទៅតាម​អាយុ នឹង​ធ្វើឲ្យមាន​បញ្ហា​សុខភាព​ច្រើន ហើយ​អាច​នឹង​ពិបាក​ដោះស្រាយ​ទៀត​។ គ្រាន់តែ​ការ​រាំង​រដូវ បាន​ក្លាយទៅជា​រឿង​គួរឲ្យភ្ញាក់ផ្អើល សម្រាប់​មនុស្ស​ស្រី​ទៅ តែ​មនុស្ស​ប្រុស ក៏​មិន​អាច​ចៀសផុត​ដូចគ្នា​ដែរ​។ មនុស្ស​ប្រុស​ដែល​អស់​រដូវ អាច​កើតឡើង​ពី​អាយុ ៥០ ទៅ ៦០ ឆ្នាំ​។ អ្វី​ដែល​អាច​សម្គាល់​បាន គឺ​ពួកគេ​មាន​អ័រម៉ូន​ភេទ​ប្រុស​ចុះខ្សោយ​។ ចំពោះ​អា​ការៈវិញ គឺ​កម្រិត​សង្កេត​ឃើញ​ណាស់ តែ​វា​នឹង​ផ្តល់​ផលវិបាក យ៉ាង​ស្ងៀមស្ងាត់​ទៅវិញ​។ ខាងក្រោម​នេះ គឺជា​អាការៈ​មួយចំនួន ដែល​អាច​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​កំពុង​តែ​អស់រ​ដូ​វហើយ ៖

ខ្សោយ​ចំណង់​ផ្លូវភេទ​
រឿង​ដំបូង​ដែល​កើតឡើង ចំពោះ​បុរស​រាំងរដូវ​នោះ គឺ​ខ្សោយ​ចំណង់​ផ្លូវភេទ​តែម្តង​។ ដោយសារ​តែ​អ័រម៉ូន​ផ្លូវភេទ​ចុះខ្សោយ ដូច្នេះ វា​ក៏​មិន​អាច​បង្កើន​ចំណង់​ផ្លូវភេទ និង​ពង្រឹង​ចំនួន​មេ​ជីវិត​ឈ្មោល ដើម្បី​បង្ក​កំណើត​បាន​ដែរ​។

ធា​ត់​
មិនមែន​បុរស​ទាំងអស់ ដែល​ទៅ​ជា​ធា​ត់ គឺ​សុទ្ធតែ​រាំងរដូវ​នោះទេ ប៉ុន្តែ បុរស​ដែល​ធាត់​ជ្រុល​ច្រើន​តែ​ជួប​បញ្ហា​នេះ ព្រោះតែ​រាងកាយ​ខ្វះ​អ័រម៉ូន​ភេទ ដើម្បី​រំលាយ​អាហារ​។ កាលណា​អ័រម៉ូន​ភេទ​ខ្វះខាត​ក្នុង​ឈាម វា​នឹង​ធ្វើ​ឲ្យ​ជា​តិខ្លាញ់ កកកុញ​ក្នុង​ខ្លួន​កាន់តែ​ច្រើន​ទៅៗ​។

ជ្រុះ​សក់​
ការ​ទំ​ពែង​ក្បាល ក៏​អាច​ជា​សញ្ញា​មួយ នៃ​ការ​រាំងរដូវ​របស់​មនុស្ស​ប្រុស​ដែរ ដោយសារ​តែ​កង្វះ​អ័រម៉ូន​ភេទ​។

ស្វិត​សាច់ដុំ និង​កំហាប់​ឆ្អឹង​ថយចុះ​
ចាប់តាំងពី​អ័រម៉ូន​ភេទ មាន​តួនាទី​ជួយ​បង្កើន​ទំហំ​សាច់ដុំ​មក កង្វះ​អ័រម៉ូន​មួយ​នេះ នឹង​ផ្តល់​ផល​អវិជ្ជមាន​ទៅវិញ ដូចជា ស្វិត​សាច់ដុំ តែ​ខ្លាញ់​ច្រើន​ទៅវិញ​។ តាមពិត អ័រម៉ូន​ភេទ ក៏មាន​តួនាទី​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង​ដែរ តែ​កាលណា​អ័រម៉ូន​នេះ​ថយចុះ វា​នឹង​បង្ក​ទៅជា​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ និង​អាច​បាក់បែក​ឆ្អឹង​ទៀតផង​។

បាក់​ទឹកចិត្ត​
អ័រម៉ូន​ភេទ​ចុះខ្សោយ ប្រហែលជា​មិន​មាន​ទំនាក់ទំនង​ផ្ទាល់ នឹង​ការបាក់​ទឹកចិត្ត​ទេ តែ​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ អស់កម្លាំង និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត អាច​ឲ្យ​ជា​រោគសញ្ញា​នៃ​ការបាក់​ទឹក​ចិត្តបាន​។

អស់កម្លាំង​
នេះ​គឺជា​រោគសញ្ញា​ច្បាស់លាស់​មួយ នៃ​ការ​ខ្សោយ​អ័រម៉ូន​ភេទ​។ ការ​ល្ហិតល្ហៃ គេង​មិន​គ្រប់គ្រាន់ និង​ការ​អស់កម្លាំង​ពី​ក្នុង​ខ្លួន​តែម្តង អាច​ធ្វើឲ្យ​អ្នក​ពិបាក នឹង​ដោះស្រាយ​ខ្លាំងណាស់​។

ក្រពេញប្រូ​ស្តា​តរីក​ធំ​
ក្រៅពី​អ័រម៉ូន​ភេទ​ចុះខ្សោយ បញ្ហា​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ក៏​ជា​អា​ការៈមួយ របស់​ការ​រាំងរដូវ​របស់​មនុស្ស​ប្រុស​ដែរ​។ រោគ​សញ្ញា​មួយ​ចំនួន របស់​បញ្ហា​មួយ​នេះ មានដូចជា ៖

  • ​នោម​ញឹក​
  • ​ភ្ញាក់​ពេលយប់​ជា​ញឹកញាប់ ដើម្បី​នោម​
  • ​មិន​អាច​ទប់​ទឹកនោម​បានយូរ ដែល​ជាហេតុ​នាំ​ឲ្យ​លេច​នោម​ដោយ​ខ្លួនឯង​
  • ​មាន​អារម្មណ៍​ថា នោម​មិន​អស់​
  • ​ទឹកនោម​បាញ់​ចេញ​ខ្សោយ​
  • ​ត្រូវការ​ប្រឹង​ពេល​នោម​ម្តងៗ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។