កម្មកររោងចក្រ​​ពីរ​នាក់​​ត្រូវ​​បាន​ចាប់​ខ្លួន​ពីបទ​លួច​​ខោ​ខូវប៊យ ​នៅ​រោងចក្រ​​ក្នុង​ខេត្ត​កំពង់ស្ពឺ

កម្មកររោច្រពីរនាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញ ពីបទលួចខោខូវប៊យជាង២០ពីរោងចក្រកាត់ដេរមួយក្នុងខេត្តកំពង់ស្ពឺ កន្លែងដែលពួកគេធ្វើការ នេះបើយោងតាមការលើកឡើងរបស់លោក ឃុត សុផល អធិការស្រុកសំរោងទង។ លោក ឃុត សុផល បានមានប្រសាសន៍ថា បុរសទាំងពីរនាក់នេះធ្វើការនៅរោងចក្រ ហ៊ីរ៉ូតា ខេមបូឌា ហ្គាមិន (Hirota Cambodia Garment Factory) ហើយថា ពួកគេទាំងពីរនាក់ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នកាលពីរសៀលម្សិលមិញ។ លោក ជា វណ្ណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្មករដែលបានចាប់ខ្លួនទាំងមានឈ្មោះ អេន វាសនា អាយុ២៨ឆ្នាំ និងឈ្មោះ ព្រីង ចេងលី អាយុ៣០ឆ្នាំ។ បុរសទាំងពីរនាក់នេះបានប្រាប់នគរបាលថា មានមនុស្សបួននាក់ជាប់ពាក់ព័ន្ធការលួចខោខូវប៊យនេះ។ នាយការិយាល័យរូបនេះ បានលើកឡើងទៀតថា “ មានតែពីរនាក់ប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួន ហើយពីរនាក់ទៀតកំពុងរត់គេចខ្លួន។ ពួកគេប្រាប់នគរបាលថា ខ្លួនបានលួចខោខូវប៊យចំនួន២៤ចេញពីរោងចក្រ ហើយសារភាពថា វាជាលើកទី១ដែលពួកគេលួចពីរោងចក្រនេះ”។ លោកបញ្ជាក់ថា អេន វាសនា និង ព្រីង ចេងលី ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញ៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post កម្មកររោងចក្រ​​ពីរ​នាក់​​ត្រូវ​​បាន​ចាប់​ខ្លួន​ពីបទ​លួច​​ខោ​ខូវប៊យ ​នៅ​រោងចក្រ​​ក្នុង​ខេត្ត​កំពង់ស្ពឺ appeared first on The Cambodia Daily.