សកម្មជនដែល​រឹង​ទទឹង​គ្រោង​ធ្វើ​​​ការ​តវ៉ា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​លើក​ទី៣​ នៅ​ថ្ងៃ​នេះ​​ទោះ​មានការ​គំរាម​

សកម្មជនមួយក្រុមតូចនិយាយថា ខ្លួននឹងធ្វើការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ឈានចូលដល់សប្ដាហ៍ទី៣នៅថ្ងៃនេះ ខណៈរដ្ឋាភិបាលប្រឹងប្រែងកាន់តែខ្លាំងដើម្បីបិទយុទ្ធនាការនេះ។ មនុស្សជាង១០នាក់ត្រូវបាននគរបាលចាប់ខ្លួនហើយដោះលែងវិញចាប់តាំងពីអ្នកតវ៉ាពាក់អាវខ្មៅបានប្រមូលផ្ដុំគ្នាជាលើកដំបូងនៅខាងក្រៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែឧសភា ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូប។ បុគ្គលទាំងប្រាំរូបនេះត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់នារីធ្វើសក់ម្នាក់ឲ្យឆ្លើយបដិសេធស្នេហាលួចលាក់របស់នាងជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅក្នុងការស៊ើបអង្កេតដឹកនាំដោយរដ្ឋាភិបាល ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជាហេតុផលនយោបាយ។ ទោះបីជាមានការចាប់ខ្លួន និងការគំរាមចាប់ខ្លួនបន្ថែមទៀតក្ដី ក៏សកម្មជនរាប់សិបនាក់ដែលភាគច្រើនមកពីសហគមន៍រងការបណ្ដេញចេញនានាទូទំាងរាជធានីភ្នំពេញនិយាយថា ខ្លួនគ្រោងបន្តធ្វើការតវ៉ាជាសាធារណៈនៅថ្ងៃនេះ។ អ្នកស្រី ច្រាយ នីម ជាអ្នករៀបចំការតវ៉ាម្នាក់និយាយថា ពួកគាត់នឹងប្រមូលផ្ដុំគ្នានៅពេលរសៀលនៅបុរីសន្តិភាព២ ជាកន្លែងតាំងលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋរងការបណ្ដេញចេញក្នុងខណ្ឌដង្កោ ដែលពួកគាត់ជឿថាអាជ្ញាធរមិនសូវចាប់អារម្មណ៍។ អ្នកស្រីនិយាយថា ”យើងនឹងស្លៀកពាក់ខ្មៅ ហើយកាន់បដា ប៉ុន្តែយើងនឹងមិនហែក្បួន ឬតវ៉ានៅពន្ធនាគារព្រៃសទេ ព្រោះយើងបារម្ភខ្លាចអាចមានអំពើហិង្សា បើយើងធ្វើ។ យើងមិនខ្លាចការចាប់ខ្លួនទេ ព្រោះយើងមិនធ្វើអ្វីខុស”។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីមានប្រសាសន៍ថា ការបង្ការជាមុនរបស់ពួកគាត់មិនអាចការពារពួកគាត់បានឡើយ។ លោកថ្លែងថា “យើងនឹងចាំមើលថា តើយុទ្ធនាការសេរីភាពបញ្ចេញមតិរបស់ពួកគាត់សម្រាប់ថ្ងៃច័ន្ទពណ៌ខ្មៅវាយ៉ាងម៉េច។ ទោះជាយើងធ្លាប់ហាមឃាត់ពួកគាត់ ក៏ពួកគាត់មិនស្ដាប់យើងពីរបីលើករួចមកហើយ។ យើងជាអាជ្ញាធរ ហើយយើងនឹងព្យាយាមអប់រំពួកគាត់សិន។ បើមិនអាចទៅរួចទេ យើងនឹងប្រើវិធានការរដ្ឋបាល ឬវិធានការផ្លូវច្បាប់”។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបដិសេធមិនបញ្ជាក់ថា តើវិធានការឬចំណាត់ការទាំងនោះជាអ្វីឡើយ ប៉ុន្តែជាញឹកញាប់ការព្រមានបែបនេះជាសញ្ញាបង្ហាញថានឹងមានការចាប់ខ្លួន។ លោកបន្តថា “យើងមិនចង់មានអំពើហិង្សាជាមួយបងប្អូនដែលធ្វើការតវ៉ាទេ ប៉ុន្តែបើពួកគាត់នៅតែបំពានច្បាប់ និងបំពានបទបញ្ជា យើងត្រូវតែចាត់វិធានការ”។ ដោយឡែកពីនេះ គណបក្សយុវជនកម្ពុជាបានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនគ្រោងហែក្បួនថ្វាយញត្តិដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃទី៣០ ខែឧសភា ដើម្បីស្នើសុំឲ្យព្រះអង្គអន្តរាគមន៍ជួសមុខឲ្យមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលទើបតែលាឈប់ពីសមាគមនេះ។ សារបង្ហោះនេះមិនបានបញ្ជាក់ថា ពួកគេគ្រោងហែក្បួនពីណាទៅណា ឬរំពឹងថាមានអ្នកចូលរួមជាមួយពួកគេប៉ុន្មាននាក់ឡើយ ដោយគ្រាន់តែនិយាយថា ខ្លួនសង្ឃឹមថានឹងប្រមូលបានឈ្មោះប្រហែល៦.០០០នាក់ឲ្យទាន់ពេលហែក្បួននេះ។ លោក ម៉ម សូណង់ដូ […]

The post សកម្មជនដែល​រឹង​ទទឹង​គ្រោង​ធ្វើ​​​ការ​តវ៉ា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​លើក​ទី៣​ នៅ​ថ្ងៃ​នេះ​​ទោះ​មានការ​គំរាម​ appeared first on The Cambodia Daily.