ក្មេងស្រី​ពេញវ័យ មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ទៅ​?

ក្មេងស្រី​ពេញវ័យ មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ទៅ​?

​ខាងក្រោម​នេះ គឺជា​ការផ្លាស់ប្តូរ​មួយចំនួន សម្រាប់​ក្មេងស្រី ៖
-​    ​សញ្ញា​ដំបូង​នៃ​ការ​ពេញវ័យ របស់​ក្មេងស្រី គឺ​ការឡើង​សុដន់ ជាពិសេស គឺ​ពន្លក​ចុង​សុដន់ ហើយ​វា​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​វិវត្ត​ម្ខាង មុន​ម្ខាង​នោះ​។​
-​    ​រោម​ប្រដាប់ភេទ ចាប់ផ្តើម​ដុះ​បន្តិច​ម្តង ក្រៅពីនេះ នៅ​មាន​រោមដៃ និង​រោមជើង​ផងដែរ​។ 

​សញ្ញា​បន្ទាប់មកទៀត ៖
•​    ​សុដន់ ចាប់ផ្តើម​ធំ​ឡើងៗ ហើយ​ពេញ​តឹង​ណែន​ល្អ​
•​    ​ប្រហែល​ពីរ​ឆ្នាំ​ក្រោយ ក្មេងស្រី​អាច​នឹង​មាន​រដូវ ជា​លើកដំបូង​
•​    ​រោម​ប្រដាប់ភេទ ចាប់ផ្តើម​ដុះ​វែង ហើយ​រួច​ទៅៗ​
•​    ​រោម​ក្លៀក អាច​នឹង​ដុះ​ផងដែរ​
•​    ​ក្មេងស្រី ចាប់ផ្តើម​បែកញើស​ជាង​មុន​
•​    ​ក្មេងស្រី​ពេញវ័យ ភាគច្រើន កើតមុន​ដែល​បណ្តាល​មកពី​អ័រម៉ូន​
•​    ​អាច​មាន​ហូរ​ទឹករំអិល​ថ្លា ចេញពី​ប្រដាប់​ភេទ​។​

​បន្ទាប់ពីនោះ ប្រហែល​ជា​បួន​ប្រាំ​ឆ្នាំ ៖
•​    ​សុដន់​របស់គេ នឹង​ឡើង​ពេញ ដូច​មនុស្ស​ធំ​
•​    ​រោម​ប្រដាប់ភេទ​នឹង​ដុះ​កាន់តែច្រើន​
•​    ​សរីរាង្គ​ប្រដាប់ភេទ លូតលាស់​ពេញលេញ​
•​    ​ប្រហែល​ជា​លែង​លូត​កម្ពស់​ទៀតហើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។