“​ស្ត្រី​កូនខ្ចី​” ៖ ការ​ទាស់ ជា​អ្វី​? ញ៉ាំ​អី ទើប​ទាស់​? តើ​វា​ទាស់​មែន​អត់​?

“​ស្ត្រី​កូនខ្ចី​” ៖ ការ​ទាស់ ជា​អ្វី​? ញ៉ាំ​អី ទើប​ទាស់​? តើ​វា​ទាស់​មែន​អត់​?

​ទាស់​នឹង​ចំណីអាហារ មានន័យ​ថា មាន​ការបង្ក​រោគ បាក់តេរី ឬ​ផ្សិត នៅ​ក្នុង​អាហារ​។ ទាស់​នេះ កើតចេញ​ពី​អាហារ ដែល​មាន​មេរោគ លាង​មិន​ស្អាត ចម្អិន​មិនបាន​ល្អ ដែល​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ និង​រាគ​ជាដើម​។​

​អាហារ​ល្អ មិនមែន​មានន័យថា ទាល់តែ​មាន​តម្លៃ​ថ្លៃ​នោះទេ ត្រឹមតែ​បន្លែ​តាម​របង​ផ្ទះ (​ល្ពៅ ត្រឡាច ស្ពៃ ផ្ទី ស្លឹក​បាស ...) ត្រី សាច់ ស៊ុត គឺជា​សុទ្ធតែ​មាន​ប្រយោជន៍ ចំពោះ​សុខភាព​ទាំងអស់​។​

​ដើម្បី​ការពារ​ការ​ទាស់ អាហារ​ត្រូវ​តែ​គ្មាន​មេរោគ មានន័យ​ថា លាង​បាន​ស្អាត និង​ចម្អិន​ឆ្អិន​ល្អ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ញ៉ាំ​បន្លែ​ឆៅ​នោះ​ទេ​។​
​ស្រា មិនមែន​ជា​របស់​ល្អ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពេល​សម្រាលកូន​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។