គ្រឿង​ជ័រ និង​ស្ត្រី​មាន​ផ្ទៃពោះ​

គ្រឿង​ជ័រ និង​ស្ត្រី​មាន​ផ្ទៃពោះ​

​ដប​ជ័រ ថង់​ជ័រ ស្បោង​ជ័រ មិន​មាន​សុវត្ថិភាព សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។​

​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ប្រើប្រាស់​គ្រឿង​ជ័រ ដូចជា ដប​ជ័រ ប្រអប់​ដាក់​បាយ ឬ​សំឡ វា​អាច​ជះឥទ្ធិពល​អាក្រក់ ទៅដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស ការ​ធាត់​លើស​ទម្ងន់​តែម្តង​។​

​សារធាតុ​គីមី ប៊ី​ភី​អេ (BPA) នៅក្នុង​គ្រឿង​ជ័រ​ទាំងនោះ វា​ពិតជា​ប៉ះពាល់ ដល់​សុខភាព​ខ្លាំងណាស់ មិន​ថា កូនក្មេង ស្ត្រី​មាន​ផ្ទៃពោះ ឬ​មនុស្ស​ធម្មតា​ឡើយ​។

​ការសិក្សា​បាន​បង្ហាញថា ទារក​ដែល​បាន​ប៉ះពាល់ នឹង​សារធាតុ​នេះ អាច​ប្រឈម​មុខ​ខ្លាំង ទៅ​នឹង​ការ​ធាត់​លើស​ទម្ងន់​។​

​ប៊ី​ភី​អេ (BPA) ជា​សារធាតុ​គីមី ដែល​ទៅ​រំខាន​ដល់​ប្រព័ន្ធ​អង់​ដូ​គ្រីន និង​ការរំលាយ​អាហារ​របស់​កុមារ ដែល​ជាហេតុ​នាំ​ឲ្យ​កុមារ​ធាត់​។ ក្រៅពីនេះ វា​អាច​ធ្វើឲ្យ​មាន​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ហឺត ជំងឺ​ធ្លាក់​ទឹកចិត្ត​។​ល​។​

​ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ មិន​គួរប្រើ​គ្រឿង​ជ័រ​ឡើយ ហើយ​ផលិតផល​ជ័រ ដែល​អ្នក​យក​ឲ្យ​កូន​ប្រើ គួរតែ​មាន​សរសេរ​ពាក្យ​ថា “​គ្មាន​ប៊ី​ភី​អេ BPA FREE”៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។