​ស្ត្រី​គួរ​ប្រយ័ត្ន​កន្លែង​សំខាន់ កើត​មេរោគ​ផ្សិត ៖ ខាងក្រោម​នេះ ជា​វិធី​ការពារ​

​ស្ត្រី​គួរ​ប្រយ័ត្ន​កន្លែង​សំខាន់ កើត​មេរោគ​ផ្សិត ៖ ខាងក្រោម​នេះ ជា​វិធី​ការពារ​

​ការឆ្លង​មេរោគ​ផ្សិត នៅ​កន្លែង​សំខាន់​របស់​ស្ត្រី បាន​ក្លាយជា​ប្រធានបទ​រសើប​មួយ ក្នុងពេល​បច្ចុប្បនេះនេះ ដោយសារ​តែ​វា ពិតជា​មាន​ផលប៉ះពាល់​ច្រើន​។ មាន​កត្តា​ជាច្រើន​ណាស់ ដែល​អាច​ធ្វើឲ្យ​តំបន់​ប្រដាប់​ភេទ​នារី កើត​ផ្សិត​បាន​។​

​ស្ត្រី​មួយ​ចំនួន អាច​រមាស់ ឈឺ​ផ្សារ ក្តៅ ឬ​មាន​អារម្មណ៍​រំខាន នៅ​តំបន់​នោះ​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ទប់ស្កាត់ ឬ​ការពារ​ទ្វារមាស​ស្ត្រី ពី​ជំងឺផ្សិត​។​

១. ញ៉ាំ​អាហារ​សំបូរ​ប្រូ​ប្យូ​ទិក​
​ទឹកដោះគោ​ជូរ គឺជា​ប្រភព​ប្រូ​ប្យូ​ទិកធម្មជាតិ​។ ប្រូ​ប្យូ​ទិក មាន​តួនាទី​ការពារ ការឆ្លង​មេរោគ​ដោយសារ​ផ្សិត​។ ចូរ​ញ៉ាំ​ទឹកដោះគោ​ជូរ ឲ្យបាន​ញឹកញាប់​។​

២. ថែរក្សា​អនាម័យ​
​អនាម័យ ជា​កត្តា​ចំបង ដើម្បី​ទប់ស្កាត់​មេរោគ​ផ្សិត​។ ចូរ​ប្រើប្រាស់​ផលិត​ស្ត្រី ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ មិន​ត្រូវ​ប្រើ​តាម​ការនឹកឃើញ ឬ​តាម​គ្នា​នោះ​ទេ​។ ក្រៅពីនេះ ស្ត្រី​គួរ​មាន​ទម្លាប់​សម្អាត និង​ថែទាំ​តំបន់​ពិសេស ឲ្យបាន​ល្អ និង​ទៀត​ទាត់​។

៣. ប្រើ​ខោ​ក្នុង​ជាតិ​កប្បាស​
​អ្នកជំនាញ​សុខភាព​ស្ត្រី​បាន​បង្ហាញថា សាច់​ក្រណាត់​កប្បាស ជា​ជម្រើស​ត្រឹមត្រូវ សម្រាប់​ស្ត្រី ពីព្រោះ វា​អាច​ធ្វើឲ្យ​មាន​ខ្យល់​ចេញចូល នៅ​តំបន់​ពិសេស​របស់​នារី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។