​តើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ទុក​ទូរស័ព្ទ​នៅ​កន្លែង​ណា​ខ្លះ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ទុក​ទូរស័ព្ទ​នៅ​កន្លែង​ណា​ខ្លះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​អាច​ទុក​ទូរស័ព្ទ​នៅ​កន្លែង​ផ្តេសផ្តាស​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក និង​អ្នក​យ៉ាង​ងាយ​។ ដូចនេះ​តើ​អ្នក​មិន​គួរ​ទុក​ទូរស័ព្ទ​នៅ​កន្លែង​ណា​ខ្លះ​ទៅ​?

មិន​អាច​ទុក​នៅ​មុខ​ដើមទ្រូង​
មាន​អ្នកខ្លះ​ចូលចិត្ត​ផ្ជួរ​ទូរស័ព្ទ​នៅ​មុខ​ដើមទ្រូ​ង​ខ្លាំងណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងណា វា​អាច​ប៉ះពាល់​ដល់​បេះដូង​អ្នក​ជា​ខ្លាំង ថែម​ទាំង​អាច​ធ្វើឲ្យ​រាងកាយ​អ្នកដំណើរ​ការមិនល្អ​គ្រប់ផ្នែក ដូចនេះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដូចគ្នា​។​

មិន​អាច​ដាក់​នៅ​ចង្កេះ​
អ្នក​មិន​អាច​យក​ទូរស័ព្ទ​ដាក់​នៅ​ចង្កេះ​អ្នក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​គ្រោះថ្នាក់ ជាពិសេស​មនុស្ស​ប្រុស បើ​អ្នក​តែងតែ​ដាក់​វា​នៅ​ចង្កេះ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើត​កូន​របស់​អ្នក​បាន​។​

ដាក់​នៅ​ក្បែរ​ខ្នើយ​
មនុស្ស​ភាគច្រើន​ចូលចិត្ត​ដាក់​ទូរស័ព្ទ​នៅក្បែរ​ខ្នើយ ឬ​ក្បាល​គ្រែ​ខ្លាំងណាស់​នៅពេល​ដែល​ចូល​គេង​ម្តងៗ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ វា​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រាសាទ​ខួរក្បាល​របស់​អ្នក ដែល​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈឈឺ​ក្បាល វិលមុខ គេង​មិន​លក់ យល់​សុបិន្ត​ច្រើន ឬ​មាន​អារម្មណ៍​មិន​ស្ងប់​ជាដើម ដូចនេះ​អ្នក​គួរតែ​ដាក់​វាឲ្យ​ឆ្ងាយ​ពី​អ្នក​ពេល​ដែល​អ្នក​ចូល​គេង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។