ស្ត្រី​អស់​រដូវ​ប្រឈម​នឹង​ផល​លំបាក​អ្វីខ្លះ​?

ស្ត្រី​អស់​រដូវ​ប្រឈម​នឹង​ផល​លំបាក​អ្វីខ្លះ​?

​មាន​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​រុំ​ា​រ៉ៃ​ជាច្រើន អាច​នឹង​មានវិវត្ត​មាន​ឡើង បន្ទាប់​ពី​ដំណាក់កាល​នៃ វ័យ​អស់​ឈាមរដូវ​របស់​ស្ត្រី​បាន​ចូល​មក​ដល់​៖

  • ​ជំងឺ​ស​សៃឈាម​បេះដូង​។ នៅពេលដែល​កម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​សែន​របស់​អ្នក​បាន​ធ្លាក់ចុះ នោះ ឱកាស នៃ​ការ ប្រឈម​ទៅ​នឹង​ជំងឺ​បេះដូង​ស​សៃឈាម​របស់អ្នក ក៏​នឹង​មាន​ការកើនឡើង​។ ជំងឺ​បេះដូង គឺជា​មូលហេតុ​ដែល​ធ្វើអោយ​ស្ត្រី​អាច​ស្លាប់​បាន​ដូច​ជា បុរស​ផងដែរ​។​
  • ​ជំងឺ​ពុក​ឆ្អឹង​។ ក្នុង​ស្ថានភាព​នៃ​ជំងឺ​នេះ គឺ​វា​បានធ្វើអោយ​ឆ្អឹង ក្លាយ​ជា​ផុយស្រួយ និង ចុះខ្សោយ ហើយ​វា នឹង​ឈាន​ទៅ​រក​នូវ​ការកើនឡើង ទៅ​នឹង​គ្រោះថ្នាក់​នៃ​ការ​ប្រឈម​ទៅ​នឹង ការ​បាក់ឆ្អឹង​។ ក្នុងអំឡុងពេល​ពីរ​បី​ឆ្នាំ​ដំបូង បន្ទាប់​ពី​ដំណាក់កាល​នៃ​ការ​រាំង​ឈាមរដូវ​នេះ បាន​ចូល​មក​ដល់ អ្នកនឹង អាច​បាត់បង់​នូវ ភាពហាប់​ណែន​របស់​ឆ្អឹង​ក្នុង​កម្រិត​មួយ​យ៉ាង​ឆាប់រហ័ស ដែល​វា​នឹង បង្កើន​នូវ​ឱកាស ប្រឈម​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង​។ ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នេះ គឺ​ហាក់​ងាយ នឹងរង គ្រោះ​ជាពិសេស ពី​ការបាក់​ឆ្អឹងត្រគាក​, កដៃ និង ឆ្អឹងខ្នង​របស់​ពួកគេ ។​
  • ​អា​ការៈនៃការ​មិនអាចទ​ប់​ទឹក​នោ​មបាន​។ ដោយសារ​តែ​ជាលិកា​របស់​ទ្វារមាស និង បង្ហួរ​នោម របស់​អ្នក​បាន​បាត់បង់​នូវ​ភាពយឺត​របស់​ពួក​វា នោះ​អ្នក​អាច​នឹង​ជួបប្រទះ​ជារឿយៗ​នូវ ចំណង់ នៃ ការ ចង់​បត់ជើងតូច​ភ្លាមៗ ដោយ​អាច​រួម​មាន​នូវ​ការ​នោម​ចេញ​ដោយ​មិន​ដឹង​ខ្លួន ឬ ការលេចចេញ នូវ​ទឹកនោម ក្នុងអំឡុងពេល​នៃ​ការ​ក្អក​, សើច ឬ លើ​ក​របស់​អ្វីមួយ​។ ការធ្វើ​លំ​ហាត់ប្រាណ​បែប   Kegel ដើម្បី​ពង្រឹង​សាច់ដុំ​បាត​ឆ្អឹង​អាង​ត្រគាក ឬ ការប្រើ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​សែន នៅក្នុង​តំបន់​នៃ​ទ្វារ មាស គឺ​ប្រហែលជា​អាច​ជួយ​សម្រាល​នូវ រោគសញ្ញា​របស់​អា​ការៈដែល​មិន​អាច​ទប់​ទឹកនោម នេះ​បាន​។​
  • ​មានការ​កើន​ទំងន់​។ មាន​ស្ត្រី​ជាច្រើន បាន​ឡើង​ទំងន់ ក្នុងអំឡុងពេល​នៃ​ដំណាក់កាល​ឆ្លង​ចូល​ដល់​វ័យ​អស់​ឈាម​រដូវ​នេះ​។ អ្នក​អាច​នឹង​ត្រូវ​ធ្វើ​ការទទួល​ទាន​អាហារ​តិចជាង​មុន និង ធ្វើ​លំ​ហា​ត់ ប្រាណ អោយបាន​ច្រើន គឺ​ដោយ​គ្រាន់តែ​ជួយ​រក្សា​នូវ​ទំ​នង់​ដើម​របស់​អ្នក ៕

​ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។