​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ថែរក្សា​ធ្មេញ​របៀប​ម៉េច​ទៅ​?

​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ថែរក្សា​ធ្មេញ​របៀប​ម៉េច​ទៅ​?

​ការ​មាន​ផ្ទៃពោះ មានន័យ​ថា ជា​ការយកចិត្តទុកដាក់ ទៅលើ​សុខភាព​ខ្លួនឯង កាន់តែ​ច្រើន​ជាង​មុន ហើយ​ក្នុងនោះ សុខភាព​មាត់​ធ្មេញ ក៏​អឺចឹង​ដែរ​។ សមាគមន៍​ទន្តសាស្ត្រ​អាមេរិក បាន​ណែនាំ​ថា ៖

  • ​ចូរ​ដុស​ម្អាត​ធ្មេញ ជា​ទៀងទាត់ និង​ខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់ មាន​ជាតិ​ហ្លរ​អូ​រ៉ា​យ ជា​រៀងរាល់​យប់​។ ពេល​ទៅ​ជួប​ពេទ្យធ្មេញ​ពិនិត្យ ត្រូវ​ប្រាប់​គាត់​ថា អ្នក​មាន​ផ្ទៃពោះ​ផង​។
  • ​រកមើល​ការប្រែប្រួល​ទាំងឡាយណា ដែល​មាន​ក្នុង​មាត់​ផង​។ ចូរ​ប្រាប់​ពេទ្យធ្មេញ​ទៅ បើសិនជា​អ្នកត្រូវការ សម្អាត​ធ្មេញ​ជា​ញឹកញាប់​។
  • ​ញ៉ាំ​អាហារ​មាន​ជាតិ​កាល់ស្យូម ប្រូតេអ៊ីន ផូស្វ័​រ និង​វីតាមីន A, C និង D ឲ្យបាន​ច្រើន​ដើម្បី​ជួយ​ដល់ ការលូតលាស់​ធ្មេញ កាន់តែ​រឹងមាំ​របស់​កូន​។
  • ​ចូរ​ខ្ពុរ​ទឹក​ម្សៅ​ធ្វើ​នំ​បុ័ង លាយ​ជាមួយ​ទឹក បើសិន​ជា​អ្នក​ឧស្សាហ៍​ក្អួត ព្រោះ​វា​អាច​ជួយ​បន្សាប​អាស៊ី​ត ដែល​មាន​នៅ​លើ​ធ្មេញ​អ្នក​បាន​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។