​យុវជន​ប្រុស​-​ស្រី​៦​នាក់ យក​ចំណតរថយន្តដេក​រួម​ភេទ ​និង​ជក់​គ្រឿងញៀន

​យុវជន​ប្រុស​-​ស្រី​៦​នាក់ យក​ចំណតរថយន្តដេក​រួម​ភេទ ​និង​ជក់​គ្រឿងញៀន



ខេត្តកំពង់ស្ពឺ ៖ ប្រភព​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ក្រុម​យុវជន​ឈាមរាវ​ឥត​កេរ្តិ៍ខ្មាស់ មាន​ប្រុស​៣​នាក់ និង​ស្រី​៣​នាក់ ដែល​វង្វេង​ផ្ទះសម្បែង ហើយ​យក​ទី​សាធារណៈ​ជា​ចំណតរថយន្ត នាំ​គ្នា​ទៅ​សម្ងំ​ដេក​រួម​ភេទ និង​ជក់​គ្រឿងញៀន ស្ថិត​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ ក្រុង​ច្បារមន ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាបនៅនឹងកន្លែង ។

ប្រភព​ពី​អាជ្ញាធរ​ក្រុង​ច្បារមន​បានអោយ​ដឹង​ថា កម្លាំង​របស់​លោកសហការ​ជាមួយ​និងកង​រាជ​អា​វុ​ហត្ថក្រុង​ច្បារមន បាន​ចុះ​ទៅ​បង្ក្រាប​លើ​ក្រុម​យុវជន​វ័យក្មេង​ៗ កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៣ ឧសភា ២០១៦​នេះ ដែល​ពួក​គេ​នាំ​គ្នា​មក​រួម​ភេទ​តាម​ទី​សាធារណៈ នៃ​ចំណតរថយន្ត ដោយ​ក្រុម​យុវជន​វ័យក្មេង​ៗ​ទាំងនោះ ត្រូវ​អាជ្ញាធរ​ឃាត់​ក្នុង​បទល្មើស​អាសអាភាស​ជាក់ស្តែង ហើយ​យក​មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​ស្នងការដ្ឋាន​ក្រុង​ច្បារមន ៕