គន្លឹះ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ Li Ching Yuen អាច​រស់​ដល់​អាយុ​២៥៦​ឆ្នាំ​

Li Ching Yuen ត្រូវបានគេស្គាល់ជា បុរសដែលមានអាយុវែងជាងគេលើលោកនេះ ដែលមានអាយុដល់ទៅ ២៥៦ឆ្នាំ ។ លោក Ching Yuen ( Ching Yun ) ក៏ត្រូវបានទស្សនាវដ្ដី Time និង កាសែត New York Time ចុះផ្សាយជាពិសេសផងដែរ បន្ទាប់ពីលោកបានស្លាប់ក្នុងឆ្នាំ ១៩៣៣ ដោយក្នុងនោះ គេបានលើកឡើងថា ជីវិតដ៏វែងអស្ចារ្យរបស់គាត់ ជាមួយនឹង ប្រពន្ធ២៣នាក់ ។

គន្លឹះ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ Li Ching Yuen អាច​រស់​ដល់​អាយុ​២៥៦​ឆ្នាំ​

Li Ching Yuen ខ្លួនឯងផ្ទាល់បានលើកឡើងថាខ្លួនបានកើតនៅឆ្នាំ ១៧៣៤ តែមានរឿងចម្រូងចម្រាស់ដោយសារកំណត់ត្រាកំណើតរបស់គាត់គឺ កើតក្នុងឆ្នាំ ១៦៧៧ ក្នុង Qi Jiag Xian ក្នុងខេត្ត Szechun ហើយក៏មានការស៊ើបអង្កេតពីលោក Wu Chung Chien ដែលបានរកឃើញសំបុត្រអបអរបុណ្យកំណើតជូនលោកគម្រប់ខួបទី ១៥០ឆ្នាំ និង ខួបទី ២០០ឆ្នាំ ។

ដូចនេះបើយោងទៅតាមការកត់ត្រា គឺ លោក Ching Yuen បានកើតក្នុងឆ្នាំ ១៦៧៧ និង ស្លាប់វិញក្នុងឆ្នាំ ១៩៣៣ សរុបមានអាយុ ២៥៦ឆ្នាំ ពោល គឺ មិនមែនកើតក្នុងឆ្នាំ ១៧៣៤ដូចលោកបានលើកឡើងនោះទេ ។

លោក Yuen ជាអ្នកជំនាញខាង ឱសថបុរាណ ដូចជា វល្លិស្មៅជាដើម លើសពីនេះ គាត់ក៏ជាអ្នកពូកែខាង ជីកុងផងដែរ , ហើយកត្តាទាំងពីរនេះដែលអាចអោយគាត់រស់រានមានអាយុយឺនយូរដូចនេះ។

គាត់បានប្រាប់ពីរូបមន្តសំងាត់ដើម្បីអោយមានអាយុវែងនេះទៅកាន់ស្ដេចត្រាញ់ Wu Pei Fu សម័យសាធារណរដ្ឋចិន ១៩១៦ – ១៩២៧ មាន៤ចំណុចគឺ ៖ ធ្វើចិត្តអោយស្ងប់ , អង្គុយអោយដូចអណ្ដើក ដើរលឿនដូចព្រាបហើរ ដេកដូចឆ្កែ ។

វាក៏ជារឿងដែលអ្នកគូរដឹងផងដែរ គឺ លោក Yun បានដើររុករកឱសថរុក្ខជាតិបុរាណតាំងពីលោកមានអាយុ១០ឆ្នាំមកម្ល៉េះគឺ បានទៅដល់ដែនដី Kansu, ទីបេ, អណ្ណាម, សៀម និង ម៉ាន់ជូរី ដើម្បីប្រមូលរុក្ខឱសថទាំងនោះ មកប្រើប្រាស់ បង្កើនអាយុរបស់លោក ៕

គន្លឹះ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ Li Ching Yuen អាច​រស់​ដល់​អាយុ​២៥៦​ឆ្នាំ​ គន្លឹះ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ Li Ching Yuen អាច​រស់​ដល់​អាយុ​២៥៦​ឆ្នាំ​ប្រែសម្រួល ៖ Limbique
ប្រភព៖ coolweirdo.com & wikipedia

ដកស្រង់ពីៈ cambomag