សកម្មជន​ថៃ​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​បាង​កក​

សកម្មជនប្រឆាំងរដ្ឋាភិបាលថៃជាច្រើនរយនាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនៅក្រុងបាងកកទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យ និងដើម្បីរំលឹកខួប២ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល។

ការធ្វើបាតុកម្មនៅក្រុងបាងកកនៅពេលនេះគឺជាព្រឹត្ដិការណ៍បាតុកម្មដ៏ធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីក្រុមយោធាបានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។

សកម្មជន​ថៃ​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​បាង​កក​រូបឯកសារនៃទាហានថៃឈរពីក្រោយប៉ូលិសបង្ក្រាបកុបកម្ម (Credit: Reuters)

ប៉ុន្ដែការធ្វើបាតុកម្មនេះបានការអត់អោនដ៏កម្រ ដែលអាជ្ញាធរមិនធ្លាប់ដែលបានអនុញ្ញាត។

នៅខែក្រោយប្រទេសថៃនឹងមានការបោះឆ្នោតប្រជាមតិលើសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលបានការតាក់តែងពីរបបយោធាថៃ។

ប៉ុន្ដែខាងក្រុមអ្នករៀបចំបាតុកម្មលើកនេះនិយាយថា ស្ថានការណ៍នយោបាយនៅប្រទេសថៃកាន់តែដុនដាបខ្លាំង។

តំណាងអ្នករៀបចំម្នាក់និយាយថា ប្រទេសថៃកំពុងដើរថយក្រោយ ព្រោះបញ្ហាជាច្រើនកំពុងតែដុនដាបដូចជាបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបញ្ចេញមតិ។

លោកថា គេមិនអាចបញ្ចេញមតិ ឬធ្វើការអត្ថាធិប្បាយអ្វីទាំងអស់លើបញ្ហាប្រជាមតិនេះព្រោះនឹងប្រឈមមុខនឹងការចាប់ខ្លួន៕

ប្រភពៈ radioaustralia