ច្បាប់​អង់គ្លេស​ចូល​ជា​ធរមាន​ថ្ងៃ​នេះ​ឲ្យ​ក្រុមហ៊ុន​បារី​ប្រើ​កញ្ចប់​បារី​លាត​គ្មាន​ផ្លាក​យីហោ

តុលាការមួយនៅក្នុងក្រុងឡុងដ៍ប្រទេសអង់គ្លេសបានសម្រេចឲ្យបណ្ដឹងរបស់ក្រុមហ៊ុនបារីបរាជ័យនៅក្នុងរឿងក្ដីក្ដាំដែលក្រុមហ៊ុនបារីបានតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការដាក់ចេញនូវកញ្ចប់បារីលាត។

ក្រុមហ៊ុនបារីទាំងនោះរួមមាន Philip Morris International, ក្រុមហ៊ុនបារី British American Tobacco, ក្រុមហ៊ុន Imperial Brands និងក្រុមហ៊ុន Japan Tobacco International។

ច្បាប់​អង់គ្លេស​ចូល​ជា​ធរមាន​ថ្ងៃ​នេះ​ឲ្យ​ក្រុមហ៊ុន​បារី​ប្រើ​កញ្ចប់​បារី​លាត​គ្មាន​ផ្លាក​យីហោ

ក្រុមហ៊ុនទាំងនេះបានអះអាងថា តម្លៃទ្រព្យសម្បត្ដិរបស់ពួកគេនឹងរងការបំផ្លាញ ហើយផលិតផលរបស់ក្រុមហ៊ុនដទៃទៀតនឹងមិនមានភាពខុសគ្នា ឬគេមិនអាចមើលដឹងនូវភាពខុសគ្នាជាមួយនឹងផលិតផលរបស់ខ្លួននោះទេ ប្រសិនបើអង់គ្លេសចេញច្បាប់តម្រូវឲ្យក្រុមហ៊ុនប្រើកញ្ចប់បារីលាតដែលមិនមានផ្លាកសញ្ញាក្រុមហ៊ុននោះ។

នៅថ្ងៃនេះច្បាប់ប្រើកញ្ចប់បារីលាតត្រូវចូលជាធរមាននៅក្នុងប្រទេសអង់គ្លេស៕

ប្រភពៈ radioaustralia