រុស្ស៊ីៈ ពិតណាស់​យន្តហោះ EgyptAir A320 ធ្លាក់​ដោយសារ​ភេរវកម្ម​

នាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Aleksandr Bortnikov ទើបថ្លែងសន្និដ្ឋានថា មូលហេតុដែលយន្តហោះនេះធ្លាក់ (Egypt Air) ពិតណាស់ វាជាករណីភេរវកម្មមួយ ។ លោកពោលៈ «ពិតជាគ្មានសំណាងមែន, ថ្ងៃនេះមានករណីធ្លាក់យន្តហោះមួយរបស់អេហ្ស៊ីព ។ ពិតណាស់ វាជាករណីភេរវកម្មសម្លាប់មនុស្ស ៦៦ នាក់ មពីប្រទេសចំនួន ១២ ផ្សេងគ្នា ។ គ្រប់ភាគីពាក់ព័ន្ធ រួមទាំងបណ្តាដៃគូនៅអឺរ៉ុប គួរចូលរួមស៊ើបអង្កេតរកជនឈរនៅពីក្រោយហេតុការណ៍នេះ» ។

Egypt Air បានចុះផ្សាយព័ត៌មានពីសញ្ជាតិរបស់អ្នកដំណើរ ៥៦ នាក់ រួមមានជនជាតិអេហ្ស៊ីព ៣០ នាក់ បារាំង ១៥ នាក់ អ៊ីរ៉ាក់ ២ នាក់ និងបណ្តាប្រទេសៈ អង់គ្លេស, ប៊ែលហ្ស៊ិក, គូវែត, អារ៉ាប៊ីសាអូឌីត, ឆាត, ព័រទុយហ្គាល់, អាល់ហ្សេរី, កាណាដា ដែលប្រទេសនីមួយៗមានពលរដ្ឋស្លាប់ ។

គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី៣១ តុលា ២០១៥ យន្តហោះរុស្ស៊ី Metrojet (Kogalymavia) A321 បានផ្ទុះពេលហោះហើរកាត់ឧបទ្វីប Sinai របស់អេហ្ស៊ីព ធ្វើឲ្យមនុស្ស ២២៤ នាក់ ស្លាប់ ។ វាជាសោកនាដកម្មអាកាសចរណ៍ធំបំផុតនៅរុស្ស៊ី ។ ករណីនេះចុងក្រោយ ត្រូវបានសន្និដ្ឋានថា វាបានត្រូវពួកភេរវករបង្កប់គ្រាប់បែក មុនពេលយន្តហោះហោះហើរ ៕

រុស្ស៊ីៈ ពិតណាស់​យន្តហោះ EgyptAir A320 ធ្លាក់​ដោយសារ​ភេរវកម្ម​យន្តហោះរបស់ Egypt Air ត្រូវបានកំណត់ថា ធ្លាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ