រុស្ស៊ី​បង្កើត “​កំពូល​កងទ័ព​” ប្រឆាំង IS

ប្រធានាធិបតី វ្លាឌីមៀរពូទីន ទើបយល់ព្រមឲ្យបង្កើត “កំពូលកងទ័ព” សំរាប់កម្ចាត់អង្គការរដ្ឋអ៊ិស្លាម IS ទាំងក្នុងនិងក្រៅប្រទេសរុស្ស៊ី ។

តាម Express កងកម្លាំងការពារជាតិ – ត្រូវបានសភារុស្ស៊ីយល់ព្រមឲ្យបង្កើតកាលពីថ្ងៃទី ១៩ ឧសភា ហើយដាក់ក្រោមបញ្ជាផ្ទាល់របស់ប្រធានាធីបតី ពូទីន ។ ប្រភពដដែលឲ្យដឹងថា កងកម្លាំងនេះមានភារៈកិច្ចអនុវត្តបណ្តាយុទ្ធនាការប្រឆាំងភេរវកម្មសំខាន់ទូទាំងពិភពលោក មានអំណាចយ៉ាងច្រើន ក្នុងនោះមានទាំងសិទ្ធិបាញ់ចំហ្វូងមនុស្សច្រើន និងឃុំខ្លួនគ្មានកាលកំណត់ ដើម្បីយកចម្លើយ ។

កងទាហានថ្មីនេះ នឹងធ្វើប្រតិបត្តិការយោធាពាសពេញពិភពលោក ចាប់ខ្លួនជនសង្ស័យភេរវករ ហើយប្រសិនចាំបាច់អាចសួរចម្លើយពីព័ត៌មានចារកម្ម មុនពេលប្រគល់ឲ្យប៉ូលីស ។

សំណើរបង្កើត “កំពូលកងទ័ព” ត្រូវបានសភាជាន់ទាបរុស្ស៊ី អនុម័តក្នុងសម្លេងគាំទ្រ ៣៤៥ និងប្រឆាំង ១៤ ។

រុស្ស៊ី​បង្កើត “​កំពូល​កងទ័ព​” ប្រឆាំង ISរុស្ស៊ីបង្កើត “កំពូលកងទ័ព” ប្រឆាំង IS

Viktor Zolotov ដែលធ្លាប់ធ្វើអង្គរក្សរបស់ពូទីន មួយរយៈ និងក្លាយជាមេដឹកនាំកងកម្លាំងនេះ ។ លោកមានភារៈកិច្ចរាយការណ៍ឲ្យលោកប្រធានាធិបតី ពូទីន ប៉ុណ្ណោះ ។

សិទ្ធិពិសេសលេចធ្លោរសំរាប់កម្លាំងនេះ គឺការបាញ់ចូលហ្វូងមនុស្សក្នុងប្រតិបត្តិការបង្ក្រាបភេរវកម្ម ឬ ចាប់ជំរិត ដែលមុននេះ វាជារឿងហាមឃាត់ ។ ម្យ៉ាងទៀត កងកម្លាំងនេះទទួលបានសិទ្ធិបេសកកម្មនៅក្រៅប្រទេស រួមទាំងយុទ្ធនាការប្រឆាំង IS នៅមជ្ឈឹមបូព៌ា និងបេសកកម្មរក្សាសន្តិភាពលើពិភពលោក ៕