BREAKING NEWS: ក្រុមស្វែងរកប្រកាសជាថ្មីថា បានរកឃើញបំណែកយន្តហោះ EgyptAir នៅចម្ងាយ ២៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Alexindria

(អេហ្ស៊ីប)៖ អ្នកនាំពាក្យរក្រុមយោធាស្វែងរកយន្តហោះអេហ្ស៊ីបដែលធ្លាក់ បានប្រកាសជាថ្មីថា បានរកឃើញបំណែកយន្តហោះ EgyptAir នៅចម្ងាយ ២៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Alexindria នៅក្នុងសមុទ្រមេឌីរ៉ាណេ។

ក្រៅពីរកឃើញបំណែកយន្តហោះខាងលើនេះ យោធាអេហ្ស៊ីបនៅបានប្រទះឃើញកាបូប និង អីវ៉ាន់របស់អ្នកដំណើរមួយចំនួនទៀត ដែលអណ្តែតនៅលើផ្ទៃសមុទ្រ ដែលធ្វើឲ្យគេប្រាកដច្បាស់ថា យន្តហោះពិតជាបានធ្លាក់ នៅទីតាំងដែលក្រុមរុករកកំពុងបំពេញប្រតិបត្តិការនោះហើយ។

ដោយឡែកយោធាអេហ្ស៊ីប ក៏កំពុងតែព្យាយាមស្វែងរកសញ្ញារបស់ប្រអប់ខ្មៅផងដែរ ព្រោះវាជា វត្ថុសំខាន់បំផុត ដែលនឹងប្រាប់ថា មានអ្វីខ្លះដែលបានកើតឡើង និងនាំឲ្យយន្តហោះធ្លាក់។

នៅយប់ថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះ ក្រុមហ៊ុន EgyptAir រួមនឹងក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសថា បានរកឃើញកម្ទេចយន្តហោះមួយនៅក្បែរកោះរបស់ប្រទេសក្រិច ដោយកម្ទេចនោះ ជារបស់យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលបានធ្លាក់ ប៉ុន្តែត្រូវបានក្រុមអ្នកស្រាវជ្រាវក្រិចច្រានចោលនៅព្រឹកមិញនេះ ប៉ុន្តែឥឡូវនេះ ត្រូវបានប្រកាសជាថ្មីថា ត្រូវបានរកឃើញហើយ។

ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប មានការសង្ស័យថាយន្តហោះខាងលើនេះ ត្រូវបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះនៅលើអាកាស បន្ទាប់ពីវា បានហោះចេញពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីប ហើយដែល ប្រទេសបារាំងនេះ ក៏ធ្លាប់ទទួលរងនូវអំពើភេរវកម្មជាច្រើនលើកមកហើយដែរ៕

BREAKING NEWS: ក្រុមស្វែងរកប្រកាសជាថ្មីថា បានរកឃើញបំណែកយន្តហោះ EgyptAir នៅចម្ងាយ ២៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Alexindria BREAKING NEWS: ក្រុមស្វែងរកប្រកាសជាថ្មីថា បានរកឃើញបំណែកយន្តហោះ EgyptAir នៅចម្ងាយ ២៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Alexindria

ប្រភពៈ freshnewsasia