​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ខួរក្បាល​

​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ខួរក្បាល​

​អាស៊ីត​ខ្លាញ់ អូ​មេហ្គា ៣ ដែល​ត្រូវបាន​គេ​ហៅថា DHA ដែល​មាន​នៅក្នុង​សាច់​ត្រី គឺ​អាច​ជួយ​ពង្រឹង ដល់​ការចងចាំ និង ថាមពល​របស់​ខួរក្បាល​យើង​បាន នេះ​បើ​យោង​តាម​ការបញ្ជាក់​បង្ហា​ញ​របស់ ការសិក្សា​ស្រាវជ្រាវ​មួយ​។
 
លោក​ប្រធាន​នាយក ស្រាវជ្រាវ លោក Yves Sauve និង ក្រុមការងារ​របស់​គាត់ ដែល​មកពី សកល​វិទ្យាល័យ នៃ​មហាវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ Alberta និង មន្ទីរពិសោធន៍​ផ្នែក​ទន្តពេទ្យ បានបង្ហាញ គម្រូ​នៃ​របប​អាហារ ដែល​សម្បូរ​ទៅដោយ DHA គឺមាន កម្រិត ផ្នែក​នៃ​ការចងចាំ ដែល​ត្រូវបាន គេ​ស្គាល់​ថា hippocampus ៣០​ភាគរយ​ខ្ពស់ជាង បើ​គេ​ធ្វើ​ការប្រៀបធៀប​ទៅ​នឹង របប​អាហារ​ដែល ផ្តល់​សុខភាព​ល្អ​ជា​ទៀងទាត់​ប្រចាំថ្ងៃ​ផ្សេងទៀត ។​
 
លោកនាយក Sauve ដែលជា វេជ្ជបណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ ខាង​ផ្នែក​ស្រាវជ្រាវ ដែល​ធ្វើការ​នៅ​ផ្នែក សរីរ​សាស្ត្រ​, ចក្ខុ​រោគសាស្ត្រ និង មជ្ឈមណ្ឌល ផ្នែក​វិទ្យា​ប្រព័ន្ធ​ប្រសាទ បាន​និយាយថា ពួកយើង​ចង់រ​ក​អោយ​ឃើញ​ថា តើ​ការបរិភោគ​ត្រី អាច​នឹង​ជួយ ដល់​សម្តត្ថភាព​នៃ​ការ​ចង​ចាំ​អោយ ប្រសើរឡើង បាន​ដោយ​របៀប​ណា​?

អ្វី​ដែល​យើង​បាន​រកឃើញ​នោះ​គឺថា កោសិកា​នៃ​ការចងចាំ ដែល​មាន​នៅក្នុង hippocampus អាចមាន ទំនាក់ទំនង យ៉ាង​ប្រសើរ​រវាង​គ្នា និង គ្នា និង រៀបចំ​បាន​ឡើងវិញ​នូវ​សារ​ចងចាំ បានល្អ​ជាង​មុន នៅពេល ដែល កម្រិត DHA នៅក្នុង​តំបន់​នៃ​ខួរក្បាល ត្រូវបាន​បង្កើន​ឡើង​បាន​ខ្ពស់​ជាង​មុន ។ កត្តា​នេះ ហើយ ដែល​អាច​ពន្យល់​បាន​ថា ហេតុអ្វី​បានជា របប​អាហារ​ដែល​មាន​កម្រិត DHA ខ្ពស់​អាច ធ្វើអោយ សម្តត្ថភាព​នៃ​ការចងចាំ​ប្រសើរឡើងជាង​មុនបាន ។​

ដូច្នេះ អ្នក​គប្បី​ធ្វើ​ការបន្ថែម នូវ របប​អាហារ ដែល​មាន​ផ្ទុក​នូវ DHA មានដូចជា ការបង្កើន​នូវ​ការ បរិភោគ​សាច់​ត្រី ឬ លេបថ្នាំ​គ្រាប់​សារជាតិ​បន្ថែម ដើម្បី​អាច​ការពារ​បាន​នូវ ការធ្លាក់ចុះ នៃ​កម្រិត DHA នៅ​ក្នុង​ខួរក្បាល ទៅតាម​អាយុកាល នេះ​បើ​តាម​សម្តី​របស់ លោក Sauve ៕
 
ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។