Victoria Beckham ចូលចិត្ត​នាំ​ស្វាមី​មក​លេង​អាស៊ី ព្រោះ​ហេតុផល​ពិសេស​មួយ

កំពូល​អ្នក​ច្នៃ​ម៉ូដ​អង់គ្លេស Victoria Beckham បាន​និយាយ​ថា​នាង​ចូលចិត្ត​នាំ​ស្វាមី​និង​កូន​ៗ​មក​លេង​អាស៊ី​ ដោយ​សារ​នៅ​ទី​នោះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កាន់​តែ​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ។

 

Victoria Beckham ចូលចិត្ត​នាំ​ស្វាមី​មក​លេង​អាស៊ី ព្រោះ​ហេតុផល​ពិសេស​មួយ

 

ភរិយា​របស់​អតីត​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ David Beckham បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី ELLE Hong Kong កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​និយាយ​ពាក់ព័ន្ធ​​ច្រើន​ពី​ជីវិត​គ្រួសារ​របស់​នាង។ អ្នក​ច្នៃ​ម៉ូដ​វ័យ ៤១ឆ្នាំ​រូប​នេះ​និយាយ​ថា​នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ​គ្រប់​ពេល​ដែល​ត្រូវ​មក​ធ្វើ​ការ​នៅ​អាស៊ី ជា​ពិសេស​ប្រសិន​បើ​ស្វាមី​និង​កូន​អាច​មក​ជាមួយ​គ្នា​ដែរ។ “ពួក​យើង​ចូលចិត្ត​មក​អាស៊ី ដោយ​សារ​ប្រជាជន​នៅ​ទី​នេះ​មាន​មនោសញ្ចេតនា​ខ្លាំង​ពិត​ៗ​ជាមួយ​ក្រុម​គ្រួសារ”។ Victoria Beckham និយាយ។

 

​អំពី​រឿង​កូន​ៗ​វិញ អ្នក​ម្ដាយ​របស់​កូន​ប្រុស​ស្រី​៤​នាក់ បាន​និយាយ​ថា​នាង​មាន​មោទនភាព​ណាស់​ចំពោះ​កូន​ៗ​ទាំង​អស់​របស់​ខ្លួន។ Victoria និយាយ​ថា៖ “អ្នក​មិន​ចាំ​បាច់​មាន​ច្បាប់​ជាក់លាក់​អ្វី​នោះ​ទេ​ដើម្បី​ចិញ្ចឹម​អប់រំ​កូន ប៉ុន្តែ​គួរ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​ពួក​គេ ហើយ​ខ្ញុំ​គិត​ថា​កូន​របស់​ខ្ញុំ​កំពុង​ដើរ​តាម​ដំបូន្មាន​ល្អ​ណាស់។ ពួក​គេ​មាន​សីលធម៌ ឧស្សាហ៍​ព្យាយាម និង​ស្រស់ស្រាយ​ជានិច្ច។ ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ” ៕

 

Victoria Beckham ចូលចិត្ត​នាំ​ស្វាមី​មក​លេង​អាស៊ី ព្រោះ​ហេតុផល​ពិសេស​មួយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ lollipop