ដោយ​សារ​ជំងឺ ពេជ្រ សោភា ទៅ​ដល់​ប្រទេស​ថៃ​ហើយ​

មុន​នេះ​បន្តិច ពេជ្រ សោភា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា នា​ង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​ហើយ​ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ទីនោះ​។

 

“ខ្ញុំ​តែង​តែ​ញញឹម​ ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​គេ​សើច​ រូបភាព​ខាង​ក្រៅ​របស់​ខ្ញុំ​ គេ​ថា​ខ្ញុំ​មិន​ចេះ​កើត​ទុក្ខ​ ពេល​នេះ​មក​ដល់​ប្រទេស​ថៃ​ហើយ សង្ឃឹម​ថា​ជំងឺ​នៅ​ក្នុង​ខ្លួន​ខ្ញុំ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ទៀត​ទេ​ ខ្ញុំ​ត្រូវ​តែ​ញញឹម”។​ នេះ​ជា​សំណេរ​របស់ ពេជ្រ សោភា។

 

ដោយ​សារ​ជំងឺ ពេជ្រ សោភា ទៅ​ដល់​ប្រទេស​ថៃ​ហើយ​(រូបភាព​៖ ហ្វេស​ប៊ុក ពេជ្រ សោភា)

 

បើ​ទោះ​បី​ជា​នៅក្នុង​សំណេរ សោភា មិន​បាន​បញ្ជាក់​ថា ឈឺ​អ្វី​ក៏​មិន​មែន ប៉ុន្តែ​កន្លង​មក​​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​ក្នុង​ផលិត​កម្ម​ហង្សមាស​រូប​​នេះ ​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ហើយ​តាម​រយៈ​​​វីដេអូ​ Live លើ​បណ្ដាញ​សង្គម​​ថា​ នាង​មានបញ្ហា​បំពង់​ក។

 

កន្លង​ទៅ​​ស្ថាបនិក​បទ”រាំ​ញី​កែង​ជើង​” ខាង​លើ​ធ្លាប់​បាន​អះ​អាង​​មក​កាន់​ Sabay  ថា ​ទោះ​បី​ជា​​នាង​មាន​ជំងឺ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​​មិនបំ​ភ្លេច​ចោល​ការងារ​​សិល្បៈ និង​​ការ​ងារ​សង្គម​ដែរ​។

 

ជាក់​ស្ដែង​ ​បច្ចុប្បន្ន​នាង​កំពុង​ដំណើរ​ការ​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា “Diamond Charity Concert” ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ​ខែ​​មិថុនា​ខាង​មុខ​ ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការណ៍​កម្ពុជា-កូរ៉េ CKCC​។ គោល​បំណង​ធំ​របស់​នាង ​គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​តន្ត្រី​នៅ​កម្ពុជា​ និង​​រក​ថវិកា​ជួយ​ចាស់​ជរា៕

 

ដោយ​សារ​ជំងឺ ពេជ្រ សោភា ទៅ​ដល់​ប្រទេស​ថៃ​ហើយ​

​​​
អត្ថបទ៖ ថា ម៉ាលីដា