តារា​សម្ដែង​ល្បី​អង់គ្លេស Douglas Booth រំភើប​ចិត្ត​ខ្លាំង​​ពេល​មក​​លេង​អង្គរវត្ត​ម្សិលមិញ

តារា​សម្ដែង​អង់គ្លេស Douglas Booth ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង “Romeo and Juliet” បាន​បង្ហាញ​ខ្លួន​នៅ​​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា កាល​ពី​ម្សិលមិញ​​និង​បាន​បង្ហាញ​ពី​អារម្មណ៍​ដ៏​រំភើប​របស់​ខ្លួន​​​ក្រោយ​ពី​បាន​ឃើញ​សំណង់​ប្រាសាទ​​​អច្ឆរិយ​មួយ​នេះ។

 

តារា​សម្ដែង​ល្បី​អង់គ្លេស Douglas Booth រំភើប​ចិត្ត​ខ្លាំង​​ពេល​មក​​លេង​អង្គរវត្ត​ម្សិលមិញ

 
ភ្ជាប់​ជាមួយ​រូបថត​​​ក្បែរ​ចម្លាក់​អប្សរា​លើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរវត្ត តារា​វ័យ ២៣ឆ្នាំ​បាន​សរសេរ​​លើ​បណ្ដាញ Facebook, Twitter ក៏​ដូចជា Instagram របស់​ខ្លួន​ថា៖
 
“ថ្ងៃនេះ​ខ្ញុំ​បាន​ឡើង​ដល់​កំពូល​ប្រាសាទ​អង្គរវត្ត​ក្នុង​​ប្រទេស​កម្ពុជា ដែល​ជា​សំណង់​បូជា​សាសនា​ធំ​បំផុត​ក្នុង​ពិភពលោក។ ជាក់​ស្ដែង​គ្រប់​ផ្ទៃ​ជញ្ជាំង សសរ ធ្នឹម និង​សូម្បី​តែ​ដំបូល​គឺ​សុទ្ធ​តែ​ត្រូវ​បាន​ឆ្លាក់។ មាន​ចម្លាក់​​ដ៏​វែង​ឆ្ងាយ​ជា​ច្រើន​បង្ហាញ​ពី​ឈុត​ឆាក​ក្នុង​អក្សរសិល្ប៍​ឥណ្ឌា​ដូច​ជា​សេះ​ស គ្រុឌ នាគរាជ​មាន​ស្លាប និង​រទេះ​សេះ ក៏​ដូច​ជា​អ្នក​ចម្បាំង​​ដើរ​តាម​អ្នក​ដឹកនាំ​ជិះ​ដំរី​និង​នារី​​​​រាំ​របាំ​ពី​ឋានសួគ៌​ជា​​ដើម។ ពិត​ជា​​គួរ​ឲ្យ​ស្ងើច​សរសើរ​ខ្លាំង​ណាស់”។
 
លើស​ពី​នេះ​តួ​ឯក​ប្រុស​រឿង Douglas ក៏​បាន​បង្ហោះ​រូប​ថត​​​ជាមួយ​ព្រហ្ម​ញញឹម​នៅ​ប្រាសាទ​បាយ័ន​​ផង​ដែរ។
 

តារា​សម្ដែង​ល្បី​អង់គ្លេស Douglas Booth រំភើប​ចិត្ត​ខ្លាំង​​ពេល​មក​​លេង​អង្គរវត្ត​ម្សិលមិញ

 
Douglas Booth បាន​​ចាប់​ផ្ដើម​ល្បីឈ្មោះ​កាល​ពី​ឆ្នាំ​២០១០ និង​ធ្លាប់​សម្ដែង​ភាពយន្ត​ល្បី​ៗ​ជា​ច្រើន​​ទៀត​ដូចជា “Noah” , “Jupiter Ascending” និង​ភាពយន្ត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៦​នេះ គឺ​រឿង “Pride and Prejudice and Zombies” ៕

 

តារា​សម្ដែង​ល្បី​អង់គ្លេស Douglas Booth រំភើប​ចិត្ត​ខ្លាំង​​ពេល​មក​​លេង​អង្គរវត្ត​ម្សិលមិញ

 

ចុចអាន៖  ភាពយន្ត​បុរាណ​ខ្មែរ ២ សាច់រឿង​ស្រដៀងគ្នា​នឹង​រឿង​ហូលីវូដ
 
ប្រែ​សម្រួល៖ វ៉ាន់ថន
រូបថត៖ Facebook Douglas Booth