ដឹងទេ! មូល​ហេតុ​​តារា​ល្បីថៃម្នាក់​​កើតជំងឺ​មហារីក​?

ប្រទេស​ថៃ ​៖ ​តារា​ថៃ​​ម្នាក់​ដែល​ចូល​ចិត្តតែងខ្លួន​ខុស​ភេទ ដែល​គេ​និយម​ហៅ​ថា Sexy Pancake នោះ​ បាន​ស្លាប់​​​ហើយ បន្ទាប់​ពី​​ត្រូវ​បាន​វះកាត់​យក​ប្រដាប់​ភេទ​ចេញដោយសារ​តែ​ជំងឺមហារីក កាលពី​ម៉ោង​៧ ​និង​៣០​នាទី​ល្ងាចថ្ងៃទី​១៤ ឧសភា ២០១៦ ​។

តារា​​​ Sexy Pancake ដែល​មាន​ឈ្មោះ​ពិត Niwat Sangmor អាយុ​២៧​ឆ្នាំ ជាតា​រា​ដ៏​ល្បី​មួយ ជា​ពិសេស​នៅ​តាម​បណ្តាញ​អ៊ិ​ន​ធើ​ណេ​ត ​​។

បើ​តាម​​ការ​បញ្ជាក់​​​​ថា បើ​​ទោះ​បី​ក្រុម​គ្រូពេទ្យសម្រេចចិត្ត​ធ្វើការវះកាត់​​យក​​ប្រដាប់​ភេទ​​របស់ Sexy Pancake ចេញ​ ដើម្បី​បង្កា​​កុំ​ឱ្យ​ មេ​រោគ​រីក​រាលដាល​យ៉ាងណា​ក៏​ដោយ ក៏​ស្ថានភាព​​ហាក់​មិន​​បាន​​ធូរស្រាលឡើយ ​ទីបំផុតក៏​ត្រូវ​​ស្លាប់​​ ។

មូលហេតុ​ ដែល​នាំឱ្យ​តារា​នៅ​​អ៊ីន​​ធើ​ណេ​ត​ដ៏​ល្បី​រូប​នេះកើត​​​ជំងឺមហារីក គឺ​​រូបគេ​​ធ្វើការ​រុំ​ប្រដាប់​ភេទ​បត់​ទៅ​ក្រោម​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើការ​ថតរូប​​មើលទៅ​ឃើញ​រូបរាង​របស់​គេ​ដូច​ជា​ស្រីអ៊ីចឹង ហើយ​មាន​ពេល​ខ្លះ Sexy Pancake ទុក​ចោល​ពេញ​មួយ​យប់​ទៀតផង ជា​ហេតុ​នាំ​ឱ្យ​​ដំណើរ​ឈាមមាន​ចលនា​មិន​ប្រក្រតី និង​បង្ក​ទៅ​ជា​មេរោគមហារីក​តែម្តង ​។

នេះ​គឺជា​រឿង​សោកស្តាយ​មួយ ជា​ពិសេស​សម្រាប់អ្នកគាំទ្រ​តារា​រូប​នេះ​ផ្ទាល់ ដោយ​ក្នុង​នោះ​គេ​អាច​ដឹង​ថា នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​គេ​មាន​អ្នកគាំទ្រ Follow រហូត​ដល់​ទៅ​ជិត៥០០,០០០​នាក់​ឯណោះ ហើយ​ភាគច្រើន​នៃ​អ្នកគាំទ្រ​ទាំងនោះ បាន​នាំ​គ្នា​ធ្វើការ​បរិច្ចាគ​ប្រាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​របស់ Sexy Pancake ​។