រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

អរុណ​ផ្អែក​ខ្នង​ទៅ​នឹង​ជញ្ជាំង​ផ្ទះ​ធ្វើ​មុខស្រងូត ភ្នែក​សម្លឹង​មើល​ដំបូលផ្ទះ​ធ្វើ​ភ្នែក​ភ្លឹះ​ៗ
អរុណ​៖ ម៉ែ​! ស្នេហា​ទុំ​ទាវ​ក៏​ត្រូវ​តស៊ូ តតាំង​នឹង​រនាំង​វណ្ណៈ​ខ្ពស់​ដូច​មេឃ ក៏​ប៉ុន្តែ​ទុំ​មិន​ចុះចាញ់​ទេ ទីបំផុត​ស្នេហា​ស្មោះ​មួយ​នេះ​បាន​រស់នៅ​ក្នុង​ចិត្ត​យើង​រហូត​គ្រប់​ជំនាន់​! ខ្ញុំ​ចង់​យក​ស្នេហា​ទុំ​ទាវ​ធ្វើ​ជា​គំរូ​សម្រាប់​ស្នេហា​របស់ខ្ញុំ​! លើ​លោក​នេះ គ្មាន​អ្នក​ណា​បាន​អ្វី​មក​ដោយ​គ្មាន​ការ​ចំណាយ និង​លះបង់​នោះ​ទេ ហើយ​ដើមទន់​ស្នេហា​របស់​កូន​គឺ​ចំណាយ​ដល់​ជីវិត និង​បេះដូង​ទោះជា​វា​ខាតបង់​ក៏​កូន​មិន​ស្តាយ​ដែរ !

រឿង​មើល​មុខ​អរុណ​ភាំង​បន្តិច រ៉េ​ត​លើកដៃ​ឡើង​ស្រែក
រ៉េ​ត​៖ ល្អ​លោក​បង​! ល្អ​! ទាល់តែ​បែប​នេះ​ទើប​សមជា​កូនប្រុស បើ​មិន​ចង់​កើតរោគ​អេ​ដស៍​ត្រូវ​តែ​ស្មោះ​ស្នេហ៍​មួយ​នឹង​មួយ​!

ម្លិះ​និង​កែវ​កំពុង​ចិតបន្លែ​ធ្វើ​ជ្រក់​ជាមួយ​គ្នា​។ ម្លិះ​កំពុង​ចិត​ការ៉ុត កែវ​ចិត​ត្រសក់​បណ្តើរ​ឈប់​ទ្រឹង​របៀប​ភ្លឹក​ៗ ។ ម្លិះ​មិន​បាន​មើល​កែវ​ទេរ​វល់​តែ​ចិតបន្លែ​។ ឃើញ​ដៃ​ផៃ​លូក​មក​រុញ​ក្បាល​កែវ​ធ្វើ​ឲ្យ​កែវ​ភ្ញាក់​ងើប​មើលឃើញ​ផៃ​កំពុង​តែ​ច្រត់​ចង្កេះ​បើកភ្នែក​ធំ​ៗ​ដាក់
ផៃ​៖ ណែ​! នាង​កែវ​! ឯង​អង្គុយ​ភ្លឹក​ដល់​ណា​ហើយ​! ឃើញ​ចិត​ត្រសក់​មួយ​ហ្នឹង​រាប់​ម៉ោង​ទៅ​ហើយ​មិន​ទាន់​រួច​ទៀត​! ដូច​ជា​រវើរវាយ​ដល់​ហើយ​ហ្ន៎ !

កែវ​ធ្វើ​មុខ​អេះ​អុញ
​កែវ​៖ មាន​ឯណា​អ៊ំ​! មក​ពី​ខ្ញុំ​ដេក​មិន​ឆ្អែត​យប់មិញ​នេះ !
ផៃ​៖ អឺ​! ចុះ​ឯង​រវល់​ធ្វើ​ស្អី​ទាំង​យប់​ហ្នឹង?  ម៉េច​ក៏​មិន​ដេក​ឲ្យ​ឆ្អែត​ទៅ ?

ម្លិះ​មើល​មុខ​កែវ​ទ្រង់​ឆ្ងល់​   
ម្លិះ​៖ បង​កែវ​មិន​ស្រួលខ្លួន​មែន​ទេ ? បានជា​ដេក​មិន​ឆ្អែត !
កែវ​៖ មិនមែន​មិន​ស្រួលខ្លួន​ទេ​! គឺ​មិន​ស្រួល​ចិត្ត !
ផៃ​៖ អូ​ហូ​! នាង​កែវ​ឥឡូវ​សុទ្ធតែ​ចេះ​មិន​ស្រួល​ចិត្ត​ផង​! អ្នក​ណា​ធ្វើ​ស្អី​ឯង ? ឬ​មួយ​ក៏​មិន​ពេញចិត្ត​នឹង​រស់នៅ​ជាមួយ​អញ ហើយ​ចង់ទៅ​នៅ​ជាមួយ​សាច់ញាតិ​ឯណា​ផ្សេង​    ​ទៀត ? ក៏​ប្រាប់​ត្រង់​ៗ​មក​នាង​កែវ ! កុំ​អង្គុយ​ធ្វើ​សំកុកសំកុល​មើល​តែ​មាន់​ស្រងល់​អ​ញ្ចឹ​ង !

កែវ​ធ្វើ​មុខ​អេះ​អុញ
កែវ​៖ ខ្ញុំ​មិន​បាន​គិត​ចង់ទៅ​នៅឯណា​ទេ​អ៊ំ ! ខ្ញុំ​បាន​អ៊ំ​អាណិត​យក​មក​ចិញ្ចឹម​ឲ្យ​រស់នៅ​ជាមួយ​រាល់​ថ្ងៃនេះ​ក៏​សុខ​សប្បាយ​ណាស់​ហើយ !
ផៃ​៖ អឺ​! បើ​ដឹង​អ​ញ្ចឹ​ង​ហើយ​ធ្វើ​មុខ​ឲ្យ​វា​មាន​សេចក្តីសុខ​បន្តិច​ទៅ​នាង​កែវ ! រាល់​ថ្ងៃនេះ​យើង​ចិញ្ចឹម​ឯង​ដូច​កូន​ដូច​ចៅ ! យើង​ស៊ី​អី​ឯង​ក៏​ស៊ី​ហ្នឹង​! ម្លិះ​មានអី​ឯង​ក៏​មាន​ហ្នឹង​! ប៉ុណ្ណឹង​ហើយ​បើ​មិន​សុខ​ស្រួល​ទៀត​អញ​ក៏​មិនដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដែរ !

ផៃ​ដើរ​ចេញពី​ក្នុង​ផ្ទះបាយ​។ កែវ​តាម​មើល​ផៃ​គិត​ក្នុង​ចិត្ត
កែវ​៖ (​ខ្ញុំ​មិន​ជឿ​ទេ ថា​អ៊ំ​ស្រលាញ់​ខ្ញុំ​ស្មើនឹង​ភួង​ម្លិះ​នោះ ! គ្រប់​គ្នា​ធ្វើ​ល្អជា​មួយ​ខ្ញុំ​ដើម្បី​តែ​ទុក​ខ្ញុំ​ប្រើ​ប៉ុណ្ណោះ​! បើ​ទៅ​ជួល​មនុស្ស​មក​បម្រើ​ធ្វើ​ការងារ​ផ្ទះ​ក៏​អស់​លុយ​ដែរ​! គ្មាន​អ្នក​ណា​គេ​មក​នៅ​ធ្វើការ​ឲ្យ​ទទេរ​ៗ​នោះ​ទេ​! អ្វី​ដែល​ភួង​ម្លិះ​មាន​ខ្ញុំ​មិន​ដែល​មាន​ទេ ! អ្វី​ដែល​ម្លិះ​យក​បាន​ខ្ញុំ​ក៏​មិន​ដែល​យក​បាន​ដែរ ! ខ្ញុំ​កើតមក​សម្រាប់​តែ​ដើរតួ​ជា​នាង​នោ​ជួយ​នាំ​ឲ្យ​ទាវ​បាន​ជួប​និង​ទុំ​មែន​ទេ​! ខ្ញុំ​មិន​ត្រូវការ​យ៉ាងនេះ​ទេ​! ខ្ញុំ​ត្រូវ​តែ​បាន​ល្អ​ជាង​ភួង​ម្លិះ​!)

ម្លិះ​មើល​មុខ​កែវ​ឆ្ងល់
ម្លិះ​៖ បង​កែវ​មានរឿង​អី​មិន​សប្បាយចិត្ត​មែន​ទេ ? បងអាច​ប្រាប់​ខ្ញុំ​បាន​! យើង​ជួយ​ដោះស្រាយ​គ្នា ! សម្រាប់​យើង​ទាំង​ពីរ​មិន​គួរ​មាន​អ្វី​លាក់បាំង​ជាមួយ​គ្នា​ទេ​មែន​ទេ ?

កែវ​ញញឹម​ស្ងួត​គ្រវីក្បាល
កែវ​៖ អត់​មានរឿង​អី​ទេ​អូន​ម្លិះ ! បង​គ្រាន់តែ​មិនសូវ​ស្រួលខ្លួន​! ថ្ងៃនេះ​ដូច​ជា​ឈឺក្បាល​អស់កម្លាំង​យ៉ាងម៉េច​មិនដឹង​ទេ !

ម្លិះ​ទម្លាក់​កូនកាំបិត​ចុះ​យកដៃ​ស្ទា​បក​ស្ទាប​ថ្ងាស​កែវ
ម្លិះ​៖ បង​កែវ​គ្រុន​ទេ​ដឹង ? ម៉េច​មិនឆាប់​ទៅ​រក​ថ្នាំលេប​ទៅ ?
កែវ​៖ ប្រហែលជា​គ្រុនផ្តាសាយ​តិចតួច​ប៉ុណ្ណឹង​ឯង​! ម្លិះ​មិនបាច់​បារម្ភ​ទេ​! វា​ឈឺក្បាល​តែ​មួយ​ភ្លែត​ក៏​បាត់​ទៅ​ហើយ​! មិនបាច់​លេបថ្នាំ​ក៏​បាន​ដែរ !
ម្លិះ​៖ មិន​បាន​ទេ​បង​កែវ ! គ្រុនផ្តាសាយ​តិចតួច​ក៏​ដោយ​កុំ​ចេះ​តែ​បណ្តោយ​ទុក ! ព្រោះ​    ​យូរ​ទៅ​ក៏​អាច​ឈឺ​ខ្លាំង​បាន​ដែរ​! ចាំ​ខ្ញុំ​ទៅ​រក​មើល​ថ្នាំ​ឲ្យ​បង​!

ម្លិះ​ដើរ​ចេញពី​ផ្ទះបាយ​យ៉ាង​លឿន​។ កែវ​សម្លឹង​មើល​តាម​ក្រោយ​ធ្វើ​មុខស្មើ​គិត​ក្នុង​ចិត្ត
កែវ​៖ (​ឯង​មិន​ចាំបាច់​មក​ធ្វើ​ល្អជា​មួយ​យើង​ទេ​! ឯង​ទុក​យើង​ជា​បងប្អូន​ហ្អី ? បើទុកជា​បងប្អូន​ហេតុ​អី​ក៏​ឯង​ជាន់ឈ្លី​បេះដូង​យើង​ទៅ​កើត ? ឯង​ដឹង​ហើយ​ថា​យើង​ស្រលាញ់ បង​រុណ​! តែឯង​លាក់បាំង​ជាមួយ​យើង ! ឯង​មិន​ដែល​ប្រាប់​យើង​ទេ​ថា​បង​រុណ​ស្រឡាញ់​ឯង​នោះ​! ឯង​ទុក​ឲ្យ​យើង​ឆ្កួត​តែ​ម្នាក់ឯង​! ងាយស្រួល​ឯង​សើចចំអក​យើង​មែន​ទេ ?
មាន​ពូ​ពីរ​នាក់​ជិះ​ម៉ូតូ​ចូល​មក​ឈប់​នៅ​មុខ​តូប​រួច​ដើរ​ចូល​ស្រែក​បណ្តើរ
ពូ​ទី​មួយ​៖ អា​ច័​ន្ទ្រ​! អឺ​អា​ច័​ន្ទ្រ​! ឆាប់​ដាក់​កាហ្វេ​ពិសេស​ឲ្យ​ពូ​ឲ្យ​លឿន​! ពូ​ប្រញាប់​ទៅ​    ​ផ្សារ​ទិញ​ឥ​វ៉ា​ន់​បន្តិច !

ច័​ន្ទ្រ​ស្ទុះ​មក​ជូត​តុ​ទាញ​កៅអី​ឲ្យ​ភ្ញៀវ​ចូល​អង្គុយ
ច័​ន្ទ្រ​៖ អង្គុយ​សិន​មក​ពូ​! ខ្ញុំ​ចំណាំបាន​ហើយ​រឿង​កាហ្វេ​ពិសេស​នោះ​! ឆុង​កាហ្វេ​ឲ្យ​ចាស់​! ដាក់​ស្ករ​ឲ្យ​ច្រើន​! ដាក់​ទឹកកក​ឲ្យ​តិច​! អូ​ហ៍​! ចំណាំ​ច្បាស់​ណាស់​ព្រោះ​ឡាំ​កម្ម​ង់​កាហ្វេ​ខុសគេខុសឯង !

ពូ​ទី​មួយ​សើច
ពូ​ទី​មួយ​៖ អឺ ! អា​ខុសគេខុសឯង​ហ្នឹងហើយ​បាន​វា​ពិសេស​! ចុះ​ម៉ែ​ឯង​ទៅ​ណា​ហើយ ? ថ្ងៃនេះ​នៅ​លក់​តែ​ម្នាក់ឯង​ទេ​ហ្អី ?
ច័​ន្ទ្រ​៖ ម៉ែ​គាត់​ទៅ​ដាក់​ដាំបាយ​មួយ​ភ្លែត​! មក​វិញ​ឥឡូវ​ហើយ​! នែ​ពូ​! មាន​ក្រមុំ​ក្មេង

នៅ​ឆុង​កាហ្វេ​លក់​ឱ្យ​ហើយ​សួរ​រក​ក្រមុំ
ចាស់​ធ្វើ​អី​ទៀត ?
ពូ​ទី​ពីរ​សើច

(​នៅ​មាន​ត​)