រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ពូ​ទី​ពីរ​៖ ណែ ! លោក​បង​ឡាំ​! ជាមួយ​អា​ច័​ន្ទ្រ​កុំ​លលេង​ឲ្យ​សោះ​ណា​! វា​ហួងហែង​ម៉ែ​វា​សម្បើម​ណាស់ ! ប្រយ័ត្ន​វា​ដេញ​ច្រាស់​ដូច​មាន់​ទៅ​! ខ្ញុំ​ធ្លាប់តែ​ឃើញ​មេមាន់​ក្រុង​កូន ! តែ​មាន់​អា​ច័​ន្ទ្រ​នេះ​កូន​មាន់​ក្រុង​មេមាន់​ទៅ​វិញ !

ច័​ន្ទ្រ​ញាក់មុខ​របៀប​រប៉ិលរប៉ូច
ច័​ន្ទ្រ​៖ អ​ញ្ចឹ​ង​ហើយ ! ទាល់តែ​ខុស​គេ​អ​ញ្ចឹ​ង​ទើបបាន​ពិសេស​! អ្នក​មក​ក​ម្ម៉​ង់​កាហ្វេ​ក៏​ពិសេស​! អ្នកលក់​ក៏​ពិសេស​ទើប​រកគ្នា​ឃើញ​! ត្រូវ​ទេ​ពូ ? បាន​ហើយ​ឈប់​នាំ​ខ្ញុំ​ប្រាជ្ញ ! ខាន​បាន​កាហ្វេ​ពូ​ឥឡូវ​ហើយ ! កាហ្វេ​ពិសេស​ៗ! ខ្ញុំ​ទៅ​ឆុង​សិន​ហើយ !

ច័​ន្ទ្រ​រត់​ទៅ​ឆុង​កាហ្វេ ។ ពូ​ទី​ពីរ​និង​ពូ​ទី​មួយ​នាំ​គ្នា​មើល​កម្មវិធី​ទូរទស្សន៍ ។ ច័​ន្ទ្រ​ឆុង​កាហ្វេ​រួច​លើក​មើល​កែវ​ស្ករ​អស់រលីង ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ
ច័​ន្ទ្រ​៖ អុញ​! អស់​ស្ករ​បាត់​ទៅ​ហើយ​ពូ ! ខ្ញុំ​ខ្ចី​ម៉ូតូ​ពូ​ទៅ​ទិញ​ស្ករ​មួយ​ភ្លែត​! នៅ​តូប​ចាប់​​​ហួយ​ជាប់​ផ្លូវ​នេះ​ទេ !

ពូ​ទី​មួយ​បោះ​សោរ​ម៉ូតូ​ឲ្យ​ច័​ន្ទ្រ
ពូ​ទី​មួយ​៖ អឺ​! ឆាប់​ទៅ​ច័​ន្ទ្រ​! ហើយ​ឯង​ចេះ​ជិះ​ម៉ូតូ​ដែរ​ហ្អី ?

ច័​ន្ទ្រ​ចាប់​សោរ​ជាប់​ញញឹម
ច័​ន្ទ្រ​៖ ទៅ​ល្ងង់​អី​គ្រាន់តែ​ជិះ​ម៉ូតូ​នោះ​ពូ ! បើ​ចេះ​ជិះ​កង់​ចេះ​ជិះ​ម៉ូតូ​ហើយ ! ខ្ញុំ​ចេះ​ជិះ​តែ​ទាំងអស់​ហ្នឹង​គ្រាន់តែ​មិន​ធ្លាប់​សាក !
ពូ​ទី​មួយ​៖ អឺ​ៗ ! បើ​អ​ញ្ចឹ​ង​ឆាប់​ទៅ !

ច័​ន្ទ្រ​លើក​តែ​ទឹកកក​ពីរ​កែវ​មក​ដាក់​ឲ្យ​ពូ​ទី​មួយ​និង​ពូ​ទី​ពីរ
ច័​ន្ទ្រ​៖ ណេះ​ពូ ! ក្លែម​តែ​ទឹកកក​សិន​ទៅ ! ខ្ញុំ​ទៅ​តែ​មួយ​ភ្លែត​ទេ​មក​វិញ​ហើយ !

ច័​ន្ទ្រ​រត់​មក​អូស​ម៉ូតូ​ចេញ​ទៅ​មាត់​ផ្លូវ​រួច​បញ្ឆេះ​ពីរ​បី​ដង​ទម្រាំ​តែ​ឆេះ រួច​ក៏​ជិះ​ចេញ​ទៅ​។ ច័​ន្ទ្រ​ជិះ​ម៉ូតូ​គ្រវី​ពេញ​ផ្លូវ​របៀប​កំប្លែង ។
ច័​ន្ទ្រ​ជិះ​ម៉ូតូ​រ៉េ​ពេញ​ផ្លូវ​ស្រែក​បណ្តើរ
ច័​ន្ទ្រ​៖ ចៀស​ៗ !

មាន​អ្នក​ជិះ​កង់​ពីរ​បី​នាក់​តាម​ផ្លូវ​នាំ​គ្នា​គេច​ច័​ន្ទ្រ​គ្រប់​គ្នា​។ ពូ​ម្នាក់​បើកភ្នែក​ធំ​ៗ​ស្រែក
ពូ​ម្នាក់​៖ ស្អីហ្នឹង​អា​ច័​ន្ទ្រ ! ឯង​ជិះ​អ​ញ្ចឹ​ង​បុក​គេ​បុក​ឯង​ពេញ​ហ្នឹងហើយ ! បើ​មិន​ចេះ​ទេ​ខំ​ត្រដរ​ធ្វើ​អី !

ច័​ន្ទ្រ​ជិះ​ម៉ូតូ​រ៉េ​ពេញ​ផ្លូវ
ច័​ន្ទ្រ​៖ មិនមែន​ខ្ញុំ​មិន​ចេះ​ជិះ​ទេ​ពូ ! មក​ពី​ហ្វ្រាំង​មិន​ស៊ី !

ដូរ​ទីតាំង
នៅ​តូប​លក់​ចាប់ហួយ ។ មីង​លក់​ចាប់ហួយ​កំពុង​លក់​ស្ករ​គ្រាប់​លក់​នំ​ឲ្យ​ក្មេង​ពីរ​បី​នាក់
មីង​លក់​ចាប់ហួយ​៖ ណែ​វ៉ើ​យ​ៗ! យកនំ​ហុច​លុយ​ៗ! ពួក​ឯង​កុំ​រញ៉េរញ៉ៃ​ពេក ! បន្លំ​គេច​អត់​ឲ្យ​លុយ​អញ​ឥឡូវ​ហើយ​អា​ក្បាលខូច ! អញ​ចំណាំ​មុខ​ឯង​ច្បាស់​ណាស់ ! លុយ​ប្រាំ​រយ​ទិញ​នំ​អញ​ប៉ុន្មាន​ដង​ទើប​អស់​ហ្អា !

ក្មេង​ប្រុស​ម្នាក់​ឆ្លើយ
ក្មេង​ប្រុស​៖ អ៊ំ​ចេះ​តែ​ថា​ហើយ​! ពួក​ខ្ញុំ​ស៊ី​ឲ្យ​លុយ​មិន​ដែល​បំបាត់​អ៊ំ​ទេ !
មីង​លក់​ចាប់ហួយ​៖ យ៉ើស ! និយាយ​ឲ្យ​ច្បាស់​វ៉ើ​យ​! ទិញ​នំ​សង​លុយ​មិនមែន​ស៊ី​នំ​ឲ្យ​លុយ​ទេ​! ពាក្យ​ហ្នឹង​វា​មាន​ន័យ​ផ្សេង !

ក្មេង​ប្រុស​យកនំ​សើច​ហើយរ​ត់ទៅ​បាត់
មីង​លក់​ចាប់ហួយ​៖ ហ៊ឹះ​! ក្មេង​ឥឡូវ​វា​ចេះ​ដឹង​មុន​អាយុ ! យ៉ាប់​មែន​វ៉ើ​យ​ពួក​អា​ក្មេង​ព្រើល​អស់នេះ !

ច័​ន្ទ្រ​ជិះ​ម៉ូតូ​មក​ឈប់​មុខ​តូប​លក់​ចាប់ហួយ​ដាក់​ជ​ន្ទ​ល់​ម៉ូតូ​រួច​ដើរ​ចូល​ទៅ​ក្នុង​តូប
ច័​ន្ទ្រ​៖ មីង​ៗ! ឲ្យ​ស្ករ​ខ្ញុំ​កន្លះ​គីឡូ​មក ! ស្ករ​មីង​អត់​គ្រប់​គីឡូ​ទេ​ដឹង​! ម៉េច​បានជា​ឆាប់​អស់​ម្ល៉េះ ! ខ្ញុំ​ឆុង​កាហ្វេ​មិន​ទាន់​បាន​ប៉ុន្មាន​កែវ​ផង​អស់​ស្ករ​បាត់​ទៅ​ហើយ !
មីង​លក់​ចាប់ហួយ​៖ អើ​! បើ​ឯង​ទិញ​ម្តង​ៗ​វា​ច្រើន​ពេក​ហ្នឹង​ណា​! ម៉េច​វា​មិនឆាប់​អស់​! អញ​មិន​ដែល​ឃើញ​អ្នក​ណា​គេ​លក់​កាហ្វេ​ទិញ​ស្ករ​ម្តង​កន្លះ​គីឡូ​ដូច​ឯង​ទេ ! គេ​ទិញ​ម្តង​៣​ទៅ​៤​គីឡូ​ទៅ​ទុក​វា​ចំណេញ​ពេល​ជាង ! ចំណែក​អា​ច័​ន្ទ្រ​ឯង​វិញ​ទិញ​ម្តង​កន្លះ​គីឡូ​ចង់​ឲ្យ​ឆុង​ម្តង​បាន​ប៉ុន្មាន​ថ្ងៃ​!

ច័​ន្ទ្រ​លើក​ថង់​ច្រក​ស្ករ​ផ្អៀងផ្អង​មើល
ច័​ន្ទ្រ​៖ មនុស្ស​ដើមទុន​តិច​អ​ញ្ចឹ​ង​ហើយ​មីង​! ទិញ​ស្ករ​ម្តង​៣​ទៅ​៤​គីឡូ អ្នក​ណា​មាន​លុយ​ទិញ​!

មីង​លក់​ចាប់ហួយ​៖ អឺ​! បើ​អ​ញ្ចឹ​ង​ហើយ​កុំ​រអ៊ូ​ថា​ស្ករ​អញ​មិន​គ្រប់​គីឡូ​នោះ !
ច័​ន្ទ្រ​យក​ស្ករ​ពីរ​ថង់​មក​បោះ​វាស់​ស្ទង់​មើល
មីង​លក់​ចាប់ហួយ​៖ ហើយ​ឯង​យក​ស្ករ​អញ​បោះ​ចុះ​បោះ​ឡើង​ធ្វើ​ស្អីហ្នឹង ? តិច​បាន​ធ្លាក់​ខ្ចាយ​ចេញ​លុយ​ឲ្យ​អញ​ទទេរ​ឥឡូវ​ហើយ !
ច័​ន្ទ្រ​៖ ហ្អេ ! ខ្ញុំ​សាកមើល​! អា​មួយ​ណា​ធ្ងន់​ជាង​ខ្ញុំ​យក​អា​មួយ​ហ្នឹង ! ខ្ញុំ​ខ្លាច​មីង​ថ្លឹង​មិន​គ្រប់​!
មីង​លក់​ចាប់ហួយ​៖ ហ៊ើយ​! មាន​ភ្ញៀវ​ដូច​ឯង​តែ​ពីរ​បី​នាក់​យើង​ប្រាកដជា​រលាយ​ហើយ !
ឃើញ​ដៃ​វ៉ា​ន់​លូក​មក​ចាប់​អូស​ម៉ូតូ​ដែល​ច័​ន្ទ្រ​ចត​ទុក​ពីមុខ​តូប​ថ្នម​ៗ​យក​ចេញ​ទៅ​បាត់ ។ ច័​ន្ទ្រ​រើស​ស្ករ​មួយ​ថង់​ហុច​ឲ្យ​មីង​លក់​ចាប់ហួយ​ច្រក​ថង់​ឲ្យ​រួច​លូក​ហោប៉ៅ​យក​លុយ​ឲ្យ​មីង​លក់​ចាប់  ហួយ ។ ច័​ន្ទ្រ​យួរ​ថង់​ស្ករ​ចេញពី​ក្នុង​តូប មក​ដល់​ខាងក្រៅ​បាត់​មិនឃើញ​ម៉ូតូ ។ ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ   ឆ្លេឆ្លា​រក​មើល
ច័​ន្ទ្រ​៖ ម៉ូតូ​ខ្ញុំ ! ម៉ូតូ​ខ្ញុំ​នៅឯណា ! មីង​ៗ​មាន​ឃើញ​ម៉ូតូ​ខ្ញុំ​ឬ​អត់ ! ម៉ូតូ​ខ្ចី​ពូ​ឡាំ​ផង ! ម៉ូតូ​ខ្ញុំ​​​ដាក់​នៅ​ហ្នឹង​! ដាក់​ត្រង់​ហ្នឹង​ណា ! បាត់​ទៅ​ណា​ហើយ​!

មីង​លក់​ចាប់ហួយ​ធ្វើ​ភ្នែក​ឡី​ង​ឡង់​រក​មើល
មីង​លក់​ចាប់ហួយ​៖ អេ​ហ៍​! អញ​ធ្វើ​ម៉េច​នឹង​ដឹង​បើ​អញ​រវល់​លក់ដូរ​ដែរ​! ហើយ​ឯង​មិន​ចាក់សោ​.​ក ទេ​ហ្អី !

ច័​ន្ទ្រ​បើកភ្នែក ធំ​ៗ​ធ្វើ​មុខ​ឆ្លេឆ្លា​រក​មើល​មុខ​ភ័យ
ច័​ន្ទ្រ​៖ ខ្ញុំ​មិន​បាន​នឹកឃើញ​ចាក់សោ​.​ក ស្អី​ទេ​មីង​! ខ្ញុំ​គិត​ថា​ចូល​ទិញ​តែ​មួយ​ភ្លែត​ហ្នឹង​!​    ​ច្បាស់​ជា​ចោរ​ហើយ​! ធ្វើ​យ៉ាងម៉េច​ទៅ​ៗ ! ម៉ូតូ​ខ្ចី​ពូ​ឡាំ​ផង​បាន​លុយ​ណា​សង​គេ !
មីង​លក់​ចាប់ហួយ​៖ អឺ ! អញ​ក៏​មិនដឹង​ដែរ​! អញ​លក់​ស្ករ​ឲ្យ​ឯង​បាន​តែ​កន្លះ​គីឡូ ! អត់​មាន​ទទួលខុសត្រូវ​ជួយ​សង​លុយ​ជំនួស​ឯង​ទេ​វ៉ើ​យ​! ឯង​មិន​ប្រយ័ត្ន​ខ្លួនឯង​កុំមក​បន្ទោស​គេ​ឲ្យ​សោះ​! អញ​មិន​ធានា​ខុស​ត្រូវ​ទេ !

ច័​ន្ទ្រ​ពេបមាត់​ចង់​យំរ​ត់រក​ម៉ូតូ ។ ឃើញ​មីង​ម្នាក់​កំពុង​តែ​ទូល​តា​ប៉ែ​លក់​ស្រែក​ពពាយនាយ
មីង​លក់​តា​ប៉ែ​៖ តា​ប៉ែ​អើយ​តា​ប៉ែ ! តា​ប៉ែ​ផ្អែម​តា​ប៉ែ​ឈ្ងុយ​! ឈ្ងុយ​ហើយ​ឆ្ងាញ់​ទៀត​! តា​ប៉ែ​ឆ្ងាញ់​មីង​ណ​ន​! ទិញ​មួយ​ចាន​ថែម​មួយ​ចាន​!

(​នៅ​មាន​ត​)