Hyuna បង្អួត​សម្រស់​លើ​ទស្សនាវដ្តី SURE

កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ ទស្សនាវដ្តី​ម៉ូ​ដ និង​សម្រស់ SURE បាន​ចេញផ្សាយ​លេខ​ថ្មី​ប្រចាំខែ​មិថុនា​រដូវ​កាល​ក្តៅ​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការ​ថែ​រាង​កាយ​ឱ្យ​មាន​សុខភាព​ល្អ ។ ក្នុង​លេខ​ថ្មី​នេះ​តារាចម្រៀង​ល្បីឈ្មោះ​បោះ​សំឡេង និង​ជា​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ 4Minute វ័យ​២៣​ឆ្នាំ នាង Hyuna បាន​បង្អួត​សម្រស់​យ៉ាង​គាប់​ភ្នែក​មហាជន ។

រូបថត​ច្រើន​សន្លឹក​ក្នុង​ឈុត​ថែរក្សា​សម្រស់​លើទស្សនាវដ្តី SURE នាង Hyuna ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៀបចំ​អស់ពី​ចិត្ត​សម្រាប់​លេខ​ពិសេស​រដូវក្តៅ​នេះ ដោយ​នាង​បាន​យកចិត្តទុកដាក់​លើ​រាង​កាយ​របស់​នាង ។ តារា​ស្រី​សម្បុរ​ស និង​មានរាង​ស្រ​ឡូ​ន Hyuna SURE បាន​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​រត់​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​ថ្ងៃ​នាង​ថត​ដាក់​លើ​ទស្សនាវដ្តី SURE ៕