រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

រ៉េ​ត​អស់សំណើច
រ៉េ​ត​៖ ចេះ​នឹកឃើញ​ហើយ​ម៉ែ ! ខ្ញុំ​ប្រាប់​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​យល់​ទៀត ! បេះដូង​បង​រុណ​ជ្រុះ​ក្បែរ​ផ្ទះ​បង​កែម​ហ្នឹង​ណា គ្រាន់តែ​ប៉ុណ្ណឹង​ក៏​ម៉ែ​មិន​យល់​ដែរ ! មិន​សម​មានកូន​ឆ្លាត​ៗ​ដូច​ជា​ខ្ញុំ​សោះ !
នៅ​ពំនូកចំបើង​ជាប់​របង​ផ្ទះ​កែម និង​ផ្ទះ​សា​ម៉​ន អរុណ​អង្គុយ​ផ្អែក​ចំបើង កូតទ្រ​បទ​កម្សត់      

ដូរ​ទីតាំង​៖
កែម​កំពុង​តែ​ផ្លាស់​ខោអាវ​ក្នុងផ្ទះ​អើត​មើល​អរុណ​តាម​បង្អួច​ធ្វើ​មុខ​ហួសចិត្ត
កែម ៖ អាសម្លាញ់​អើយ ! មើលទៅ​យប់​នេះ​អញ​ច្បាស់​ជា​ខាន​ដេក ខាន​ពួន​ហើយ !
អរុណ​កូតទ្រ​បណ្តើរ​ភ្នែក​មើលទៅ​បង្អួច​បន្ទប់​ម្លិះ ទឹកមុខ​ស្ងួត ។

ម្លិះ​កំពុង​តែ​សិតសក់ កែវ​រៀបចំ​កន្លែងដេក ម្លិះ​លឺ​សូរ​សម្លេង​ទ្រ​ធ្វើ​មុខ​ឆ្ងល់
ម្លិះ​៖ យប់​នេះ​បង​កែម គាត់​អផ្សុក​ហ្អី0x017d7 បានជា​កូតទ្រ​មិន​ឈប់​អ​ញ្ចឹ​ង ! ដូច​ជា​ប្លែក​មែនទែន​! គាត់​គួរតែ​ទៅ​កូតទ្រ​នៅ​ក្បែរ​ផ្ទះ​អា​ច័​ន្ទ្រ​ទើប​សម​មិនមែន​នៅ​ទី​នេះ​ទេ !

កែវ​ធ្វើ​មុខ​ឆ្ងល់
កែវ​៖ តែ​ដូច​ជា​មិនមែន​បង​កែម​ទេ​ដឹង ? បង​កែម គាត់​មិន​ដែល​លេង​ទ្រ​ទេ !
ម្លិះ​សិតសក់​រួច​ងើប​ដើរទៅ​មាត់​បង្អួច ។ ម្លិះ​បើក​បង្អួច​មើលទៅ​ផ្ទះ​កែម

ដូរ​ទីតាំង​៖
អរុណ​នៅ​ពំនូកចំបើង​ផ្ទះ​កែម ។ អរុណ​ឃើញ​បង្អួច​ម្លិះ​បើក ឃើញ​ម្លិះ​អើត អរុណ​ញញឹម​ស្ទុះ​ងើបឈរ​ខំប្រឹង​កូតទ្រ​ឲ្យ​លឺ​ថែម​ទៀត​។ ម្លិះ​មើលឃើញ​អរុណ កំពុង​ញញឹម ម្លិះ​ញញឹម​តប​វិញ ។ កែវ​ដើរមក​ឈរ​ក្រោយខ្នង​ម្លិះ អើត​មើលទៅ​ឃើញ​អរុណ​កំពុង​កូតទ្រ ញញឹម​ធ្វើ​ភ្នែក​ស្រទន់​ដាក់​ម្លិះ កែវ​ប្រែ​ទឹកមុខ​មិន​សប្បាយចិត្ត រួច​ដើរ​ចេញពី​ក្នុង​បន្ទប់​យឺត​ៗ

ដូរ​ទីតាំង​៖
នៅ​បន្ទប់ទទួលភ្ញៀវ ។ សា​ម៉​ន​អង្គុយ​មើល​ទូរទស្សន៍​ព័ត៌មាន​ចរាចរណ៍ ម៉ា​ប់​អង្គុយបត់ជើង​ក្បែរ​គក់​ច្របាច់​ជើង​ឲ្យ​សា​ម៉​ន​បណ្តើរ ម៉ា​ប់​គ្រញែងខ្លួន​របៀប​ខ្លាច
ម៉ា​ប់​៖ ហ៊ី​! យា​ប់​ណាស់​ន៎​! មើលឃើញ​តែ​ព័ត៌មាន​គ្រោះថ្នាក់​ចរាច​ណ៍​រាល់ថ្ងៃ​ទៅ​ហើយ អ៊ំ ដូរ​ប៉ុស្តិ៍​ទៅ​ហ្អី ! មើល​ប៉ុស្តិ៍​ណា​សប្បាយ​ៗ​វិញ​ទៅ​អ៊ំ ចង់​មើល​អី​អា​បែក​មុខ បែក​មាត់​បែកក្បាល​ហូរ​ឈាម​ហ្នឹង​គ្មាន​ល្អមើល​ត្រង់​ណា​ផង !

សា​ម៉​ន​រុញ​ក្បាល​ម៉ា​ប់
សា​ម៉​ន​៖ អញ​ឲ្យ​ឯង​មើល​អា​រឿង​ភ័យ​ខ្លាច​ហ្នឹងហើយ ដើម្បី​ឲ្យ​ឯង​បើកឡាន​ចេះ​ប្រយ័ត្នប្រយែង​ទៅ មើលឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ ឲ្យ​វា​ចេះ​ខ្លាច​ងាប់​ផង កុំ​ឲ្យ​គេ​ផ្សាយ​រាល់ថ្ងៃ​ហើយ អ្នក​ដែល​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​វា​នៅ​តែ​មិន​ខ្លាច​សោះ នៅ​តែ​ឲ្យ​ងាប់​ដដែល​ៗ រាល់ថ្ងៃ​អ​ញ្ចឹ​ង​! បើ​ឯង​ចេះ​មើលឃើញ​ហើយ​ភ័យ​ខ្លាច អាហ្នឹង​បាន​ល្អ !
ម៉ា​ប់​៖ រឿង​ខ្ញុំ​បើក​នោះ ខ្ញុំ​ប្រុង​ប្រយ័ត្ន​ស្រាប់​ទៅ​ហើយ​អ៊ំ ! វា​ខ្លាច​តែ​អា​អ្នក​ដែល​វា​មិន​ចេះ​ប្រុង​ប្រយ័ត្ន​បើក​មក​បុក​យើង​ទៅ​វិញ​! រឿង​ខ្ញុំ​បើក​ទៅ​បុក​គេ​គ្មាន​ទេ !
សា​ម៉​ន​៖ អឺ​! អាហ្នឹង​ហើយ​ដែល​គេ​ប​ង្រៀ​ង​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​នោះ ! ច្បាប់​ចរាចរណ៍​តឹង​រឹង​គឺ​ដើម្បី​ឲ្យ​យើង​មាន​សុវត្ថិភាព​តែ​ប៉ុណ្ណឹង​ឯង​! បើ​យើង​នាំ​គ្នា​គោរព ហើយ​អនុវត្ត​ឲ្យ​បាន​ទៅ វា​ក៏​មិន​សំបូរ​គ្រោះ​ថា្ន​ក់​ដែរ ! អាយុជីវិត​របស់​យើង បើ​យើង​មិន​ស្រលាញ់​អ្នក​គេ​មក​ស្រលាញ់​ជំនួស​កើត !

ផៃ​លើក​កែវ​កាហ្វេ​មក​ដាក់​ឲ្យ​សា​ម៉​ន
ផៃ​៖ នែ៎ ! ពុក​វា សាកមើល​កាហ្វេ​ខ្ញុំ​រៀន​ឆុង​បន្តិច​ទៅ​មើល ! ខ្ញុំ​ទិញ​ប្រដាប់​ឆុង​កាហ្វេ ទិញ​កាហ្វេ​ស្ករ​យក​មក​ទុក​សម្រាប់​ឆុង​ឲ្យ​ពុក​វា​ឯង​ហ្នឹងហើយ កុំ​ឲ្យ​ពិបាក​ប្រើ​កូន​ទៅ​ទិញ​តូប​អា​ច័​ន្ទ្រ​រាល់ថ្ងៃ !

សា​ម៉​ន​លើក​កែវ​កាហ្វេ​មក​ផ្អៀងផ្អង​មើល
សា​ម៉​ន​៖ ស្នាដៃ​អ្នកលក់​ថ្មី ខ្លាច​តែ​ផឹក​មិនកើត​ទេ​មើលទៅ ! អា​ច័​ន្ទ្រ ហើយ​និង​អ្នក    ៩​ណាត​គេ​ឆុង​កាហ្វេ​ឆ្ងាញ់​បានជា​ដូរ​កន្លែង​ផឹក​មិនកើត​ហ្នឹង​ណា ! តែ​ស្នាដៃ​ម៉ែ​វា​ឯង​វិញ ខ្ញុំ​ខ្លាច​តែ​លេប​មិន​ចូល​ទេ !

ផៃ​អង្គុយ​ចុះ​ក្បែរ​សា​ម៉​ន​ធ្វើ​មុខ​មិន​សប្បាយចិត្ត
ផៃ​៖ ខំ​បម្រើ​សព្វគ្រប់​ហើយ នៅ​បង្អាប់បង្អោន​ទៀត ! ពុក​វា​ឯង​នេះ​បាន​តែ​ឲ្យ​ទៅ​ញុំ​ា​របស់​គេ​លក់​ស្រាប់ ម្ហូបអាហារ បាយ ទឹក​ស្អី​ក៏​ដោយ​មិន​ចាំបាច់​បាយ​ផ្ទះ​ទេ បើ​គេ​អ្នកលក់​ធ្វើ​ឆ្ងាញ់​ជាង​អ្នក​ផ្ទះ​នោះ ទៅ​ញុំ​ា​ខាងក្រៅ​រហូត​តែ​ម្តង​ទៅ !

សា​ម៉​ន​លើក​កែវ​កាហ្វេ​និយាយ​បណ្តើរ
សា​ម៉​ន​៖ ណ្ហើយចុះ ! ខ្ញុំ​ភ្លក់​ស្នាដៃ​ម៉ាក់​វា​ឯង​ចុះ ! បើ​អាច​ប្រើ​ការ​បាន​ក៏​ល្អ​ម្យ៉ាងដែរ ចំណេញ​ប្រាក់​មិនបាច់​ទៅ​ទិញ​គេ​!
សា​ម៉​ន​ផឹក​កាហ្វេ​ចូល​មាត់​ភ្លាម​ក៏​ព្រោះ​ចេញ​អស់​ទៅ​ចំ​មុខ​ងាយ​ម៉ា​ប់​ស្រែក​យកដៃ​ក្តោប​មុខ

(​នៅ​មាន​ត​)