អត្ថប្រយោជន៍ដ៏​អស្ចារ្យនៃការបរិភោគ​បន្លែឆៅ

តើអ្នកដឹងទេថា យើងគ្រប់គ្នាអាចទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីការបរិភោគ អាហារបន្លែឆៅ? មានអាហារជាច្រើនដែលត្រូវបានគេយកទៅចម្អិនដោយប្រើបច្ចេកទេសផ្សេង ។ ប៉ុន្តែអ្នកទាំងនោះមិនដឹងថា បរិភោគបន្លែឆៅផ្តល់មកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពច្រើន ជាងបន្លែដែលបានចម្អិននោះទេ។
ប្រសិនបើឲ្យយើងគ្រប់គ្នាធ្វើការផ្លាស់ប្តូរទម្លាប់នៃការបរិភោគ បន្លែឆៅភ្លាមៗ អ្នកប្រាដកជាគិតថាជារឿងលំបាកណាស់ ហើយខំប្រឹងព្យាយាមឲ្យខ្លាំងថែមទៀត។ ប៉ុន្តែអ្នកត្រូវពិចារណាលើអត្ថប្រយោជន៍នៃការបរិភោគបន្លែឆៅ ដែលមានចំពោះសុខភាព។

គុណភាព
នៅពេលដែលបន្លែត្រូវបានចម្អិន វីតាមីន, ប្រូតេអ៊ីន និងអង់ស៊ីនត្រូវបានបំផ្លាញ់ ដែលធ្វើឲ្យអត្ថប្រយោជន៍នៃបន្លែត្រូវបានកាត់បន្ថយ។ ក៏ប៉ុន្តែប្រសិនបើអ្នកបរិភោគបន្លែឆៅគួបផ្សំជាមួយនឹងសាច់តិច តួច អាចធ្វើឲ្យរាងកាយរបស់អ្នកកាន់តែមានថាមពល។

រសជាតិ
អាហារដែលលោកអ្នកចម្អិនគឺត្រូវការផ្សំគ្រឿងដូចជា អំបិល, ស្ករ គួបផ្សំជាមួយនឹងគ្រឿងទេសផ្សេងទៀតដើម្បីឲ្យមានរស់ជាតិឆ្ងាញ់។ គុណវិបត្តនៃការបន្ថែមគ្រឿងទេសខណៈពេលដែលចម្អិនដើម្បីបង្កើនរស់ជាតិ អាចធ្វើឲ្យរលាកប្រព័ន្ធរំអាហារ។ ដើម្បីរក្សារសជាតិបន្លែធម្មជាតិអ្នកត្រូវបរិភោគទាំងឆៅ។

ជំងឺ
អត្ថប្រយោជន៍មួយទៀតនៃការបរិភោគបន្លែឆៅ គឺជាឱសថដ៏ប្រសើរក្នុងការផ្លាស់ប្តូរ ឬបញ្ឈប់ការកើតមាននៃជំងឺរ៉ាំរ៉ៃកម្រិតខ្ពស់ដូចជា បញ្ហាបេះដូង និងជំងឺមហារីក។ ការចម្អិនបន្លែអាចបង្កើតរ៉ាដីកាល់សេរីច្រើន ដែលអាចបង្កឲ្យមានជំងឺមហារីក។ តាមការសិក្សាមួយបានបង្ហាញថា ចំនួននៃរ៉ាឌីកាល់សេរីត្រូវបានបំបែក ហើយចំនួនកោសិការបស់មេរោគត្រូវបានកាត់បន្ថយ ដូច្នេះឱកាសនៃការកើតមាននៃជំងឺមហារីកក៏ត្រូវកាត់បន្ថយផងដែរ។

សុខភាព
រាងកាយអាចប្រយុទ្ធប្រឆាំងនឹងជំងឺបាន ហើយអាចរក្សាសុខភាពបានល្អ គឺដោយសារតែអ្នកបរិភោគបន្លែឆៅ។ ជាមួយគ្នានេះដែរប្រសិនបើអ្នកមានបញ្ហាដូចជា ឆ្អល់ចុងដង្ហើម, ឧស្ម័នពុល, ការរំលាយអាហារ និងទល់លាមកក៏ត្រូវបានកាត់បន្ថយដោយសារបន្លែឆៅដែរ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អត្ថប្រយោជន៍ដ៏​អស្ចារ្យនៃការបរិភោគ​បន្លែឆៅ已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: