អាហារ​ និង​ផ្លែឈើ​ សម្រាប់​បំប៉ន​ដល់ ​សុខភាព​ភ្នែក

កែវភ្នែកជាវត្ថុមានតម្លៃ សំខាន់បំផុត ប្រៀបដូចនឹងជីវិតអីចឹង។ ភ្នែកខ្សោយ បណ្ដាលមកពីកត្តាផ្សេងៗជា ច្រើន ដូចជាដំណេកមិនគ្រប់គ្រាន់ របបអាហារខ្វះជីវជាតិបំប៉ន ការអង្គុយមុខកុំព្យូទ័រយូរពេក-ល-។ ប្រិយមិត្តប្រាដកជាគិតថា ញ៉ាំការ៉ុតឱ្យបានច្រើន (ឆៅ ឬទឹកការ៉ុត) ជាការប្រសើរ ព្រោះវាដែលជួយប៉ូវដល់សុខភាពភ្នែក។

តាមការពិតការញុំតែការ៉ុត មួយមុខនោះវាក៏មិនអាចជួយជួយថែរក្សាភ្នែកបានដែរ ពោលគឺត្រូវមានមានអា ហារផ្សេងៗទៀតមកចូលរួមផ្សំគ្នា។ ដើម្បីឱ្យសុខភាពភ្នែករបស់ប្រិយមិត្តទាំងអស់មានសុខភាពល្អនោះ ពេល នេះផបហ្សូនអាស៊ីសូមបង្ហាញពីម្ហូបអាហារដ៏ដូចជាផ្លែឈើសម្រាប់ ជួយការពារដល់សុខភាពភ្នែករបស់ប្រិយ មិត្តទាំងអស់ឱ្យបានយល់ដឹង។ភ្នែកត្រូវការសារធាតុបំប៉នជាប្រចាំដូចជា វីតាមីន A, C និង E, និងសារធាតុ Zeaxanthin & Lutein ដែលមាននៅក្នុងបន្លែស្លឹកបៃតងដែលទាំងនេះជួយទប់ស្កាត់សារធាតុពុល ក្នុងឈាមប៉ះពាល់ដល់ភ្នែក និងជាអង់ទីករថែរក្សាការពារភ្នែកទៀតផង។

វីតាមីន A៖ មានច្រើននៅក្នុងការ៉ុត ប៉េងប៉ោះ ល្ហុងទុំ និងថ្លើមជ្រូក។
វីតាមីន C៖ មានច្រើននៅក្នុងផ្លែក្រូច ស្ត្រូប៊ើរី ម្ទេសផ្លោក ឬម្ទេសហាវ៉ៃ និងផ្កាខាត់ណាបៃតង។
វីតាមីន E៖ មានច្រើននៅក្នុងប្រេងបន្លែ និងគ្រាប់ធញ្ញជាតិ។
សារធាតុ Zeaxanthin & Lutein៖ មាន ច្រើននៅក្នុងពពួកបន្លែស្លឹកបៃតង ផ្លែស្វាយ ផ្លែគីវី ត្រសក់ស្រូវ សណ្ដែកបារាំង ផ្កាខាត់ណាបៃតង ពោត ទំពាំងបាយជូរក្រហម និងក្រូច។
ចំពោះថ្លើមជ្រូក គឺមានសម្បូរវីតាមីន A ប្រហាក់ប្រហែលនឹងការ៉ុតដែរ។ អ្នកអាចទទួលទានលាយបាយ ដោយស្ងោររំងាស់បន្តិច ឬ អាំងថ្លើមជ្រូកក៏បាន។
សរុបមក របបអាហារត្រឹមត្រូវ គ្រាន់តែជាកត្តាមួយផ្នែកប៉ុណ្ណោះ ដើម្បីបំប៉នភ្នែកអ្នក។ អ្វីដែលសំខាន់ទៀត គឺអ្នកត្រូវចៀសវាងទម្លាប់ណាដែលមិនល្អចំពោះសុខភាពភ្នែកអ្នក។ អ្នកត្រូវចាំ ថាភ្នែកជាវត្ថុសំខាន់បំផុត ហើយវាទាមទាឱ្យយើងថែរក្សាវាឱ្យបានល្អ៕
ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អាហារ​ និង​ផ្លែឈើ​ សម្រាប់​បំប៉ន​ដល់ ​សុខភាព​ភ្នែក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: