មុខសញ្ញា៦ដែល​ចាំបាច់​ត្រូវ​បរិភោគ​សាច់ដើម្បី​សុខភាព​មាំមួន​

បច្ចុប្បន្ននេះ កាន់តែមានមនុស្សច្រើនឡើងៗគិតថា ការបរិភោគសាច់ច្រើនពុំល្អសំរាប់សុខភាព ហេតុនេះគេនាំគ្នាតមសាច់ ។ ប៉ុន្តែ មនុស្ស៦ ប្រភេទខាងក្រោមនេះ ពុំអាចខ្វះសាច់បានឡើយ ប្រសិនចង់មានសុខភាពមាំទាំល្អ ។

១- អ្នករងរបួស ឬ អ្នកជំងឺវះកាត់

អ្នកដែលទើបរងរបួស ឬ វះកាត់រួច ត្រូវការនូវបរិមាណប្រូតេអ៊ីនយ៉ាងច្រើន ព្រោះរាងកាយមានតម្រូវការប្រូតេអ៊ីន សំរាប់ជួយឲ្យមុខរបួសសះស្បើយ និងជួយឲ្យមានកំណើនសាច់ដុំ ។ ក្នុងចំណោមវិធីសាស្ត្រល្អបំផុតសំរាប់មានប្រូតេអ៊ីន នោះគឺត្រូវបរិភោគសាច់។


២- មនុស្សចាស់វ័យពី ៦៥ឆ្នាំឡើង

ក្នុងវ័យស្របាលនេះ សាច់ដុំរបស់រាងកាយចាប់ផ្តើមហា ហើយមានតែប្រូតេអ៊ីនទេ ទើបជួយបង្អាក់ការហារនេះបាន។ ប្រសិនបើពុំបរិភោគសាច់ នោះក៏អាចបរិភោគស៊ុត ឬ បណ្តាផលិតផលធ្វើពីទឹកដោះ ដើម្បីជំនួស។


៣- ស្ត្រីមានគភ៌ និងកំពុងបំបៅកូន

គេត្រូវការប្រូតេអ៊ីនសំរាប់មនុស្ស ២នាក់។ ហេតុនេះ ចាំបាច់ត្រូវបរិភោគសាច់ច្រើន។


៤- មនុស្សខ្វះឈាម

អ្នកជំងឺខ្វះឈាមស្ទើរតែទាំងអស់ គឺបណ្តាលមកពីកង្វះប្រូតេអ៊ីន និងជាតិដែកដែលសារធាតុបំប៉នទាំង២នេះមានក្នុងសាច់ ពិសេសសាច់ក្រហមៈ ជ្រូក, គោ, ពពែ។ល។


៥- ស្ត្រីកំពុងមានរដូវ

ស្ត្រីស្ថិតក្នុងអំឡុងពេលមានរដូវ តម្រូវការនូវឋាមពល ហើយពេលនោះ អង្គបដិបក្ខរបស់រាងកាយចុះខ្សោយ ចាំបាច់ត្រូវបំពេញបន្ថែមប្រូតេអ៊ីន និងឋាមពលឲ្យបានទាន់ពេលវេលា។ ដូច្នេះ គប្បីបរិភោគសាច់ឲ្យបានច្រើន។


៦- កុមារ និងក្មេងជំទង់

ចំពោះមុខសញ្ញាស្ថិតក្នុងដំណាក់កាលលូតលាស់ ការសំយោគប្រូតេអ៊ិនរបស់រាងកាយច្រើនជាងការបំប្លែង ហេតុនេះ ត្រូវការនូវសាច់ច្រើន ដើម្បីផ្គត់ផ្គង់បរិមាណប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ធានាមានឋាមពលចាំបាច់សំរាប់ការលូតលាស់៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • មុខសញ្ញា៦ដែល​ចាំបាច់​ត្រូវ​បរិភោគ​សាច់ដើម្បី​សុខភាព​មាំមួន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: