វិធីព្យាបាលឈាម​ហូរតាម​អញ្ចាញ​ធ្មេញ​ដោយឱសថ​ធម្មជាតិ

ប្រសិនបើអ្នកមិនដោះស្រាយបញ្ហាឈាមហូរតាមអញ្ចាញធ្មេញឲ្យបានទាន់ពេល ហើយបណ្តែតបណ្តោលកាន់តែយូរ ធ្មេញនឹងឆាប់ខូច ព្រមទាំងអាចប៉ះពាល់ដល់សុខភាពមួយចំនួនទៀត។

មានមូលហេតុជាច្រើនដែលបណ្តោលឲ្យកើតមានបញ្ហានេះរួមបញ្ចូលទាំង អនាម័យមាត់ធ្មេញ, ការញ៉ាំហិល, ការទំពារអាហាររឹង, ការមានផ្ទៃពោះ, ភាពតានតឹង, ជំងឺទឹកនោមផ្អែម, ការផ្លាស់ប្តូរអ័រម៉ូន, កង្វះវីតាមីន C…។

បើទោះបីជាវាមិនបង្កឲ្យឈឺចាប់ខ្លាំងរហូតដល់ស្លាប់ ប៉ុន្តែការអូសបន្លោយយូរនឹងធ្វើឲ្យជំងឺរ៉ាំរ៉ៃប្រែក្លាយជាធ្ងន់ធ្ងរ ហើយបណ្តោលឲ្យកើតមានបញ្ហាសុខភាពផ្សេងទៀតកើតមានឡើង។

ប៉ុន្តែមានវិធីមួយដែលមានប្រសិទ្ធិភាពដោះស្រាយបញ្ហានេះ គឺខ្ពុលមាត់ជាមួយនឹងទឹកអំបិលនៅពេលព្រឹក។ លើសពីនេះទៅទៀតអ្នកអាចអនុវត្តឱសថធម្មជាតិដូចខាងក្រោម៖

ម្សៅដុតនំ (baking Soda)

ដុសធ្មេញរបស់អ្នកជាមួយនឹងម្សៅដុតនំ គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីជួយព្យាបាលអាការៈឈាមហូរតាមអញ្ចាញធ្មេញ។ ម្សៅដុតនំអាចជួយកម្ងាត់បាក់តេរី និងព្យាបាលការហូរឈាមយ៉ាងពូកែ។ តែទោះជាយ៉ាងណា ក្នុងពេលអនុវត្តអ្នកត្រូរប្រើច្រាស់ទន់ៗ។

ប្រេងអូលីវ

សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានវត្តមាននៅក្នុងប្រេងអូលីវជួយបំបាត់អាការៈហើមអញ្ចាញធ្មេញ។ ធាតុផ្សំធម្មជាតិនៅក្នុងប្រេងអូលីវអាចការពារមិនឲ្យបាក់តេរីលូតលាស់ ដែលជាហេតុនាំឲ្យមានការរលាក។

អ្នកអាចបន្តក់ប្រេងអូលីវពីរបីដំណក់ចូលទៅក្នុងទឹកក្តៅ រួចខ្ពុលមាត់ឲ្យបាន ៣០វិនាទីទើបខ្ជាក់ចេញវិញ។

ជែលប្រទាលកន្ទុកក្រពើ

ជែលនេះគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដោះស្រាយបញ្ហាធ្មេញហូរឈាមបាន។ វាអាសម្លាប់បាក់តេរីចេញពីអញ្ចាញធ្មេញ និងពន្លឿនដល់ដំណើរការនៃការព្យាបាល។

ប្រើសាច់ប្រទាលកន្ទុយក្រពើទន់ៗមកម៉ាស្សាត្រង់តំបន់តែរងនូវផលប៉ះពាល់ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញជាការស្រេច៕

ដោយ៖ សេងហុង
ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • វិធីព្យាបាលឈាម​ហូរតាម​អញ្ចាញ​ធ្មេញ​ដោយឱសថ​ធម្មជាតិ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: