មាន​ជំងឺថ្លើម​ប្រភេទ C គួរ​ធ្វើ​ដូចម្តេច​ដើម្បី​រស់​បានយូរ ?

វីរុស្សជំងឺថ្លើមប្រភេទ C មានអត្រារីករាលដាលនៅទូទាំងពិភពលោក ហើយភាគច្រើនមានអត្រាចម្លងច្រើននៅក្នុងតំបន់អាហ្វ្រិក អាសីុខាងកើត និង អាសីុកណ្តាល ។

វីរុស្ស អាប៉ាទីត C នៅពេលឆ្លងហើយនោះ វាបណ្តាលឱ្យរលាក និង ខូចមុខងារថ្លើមធ្ងន់ធ្ងរ ។ យោងតាមររបាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សចំនួន ១៣០ ទៅ ១៥០ នាក់នៅទូទាំងពិភពលោក បានឆ្លង និង កំពុងកើតជំងឺថ្លើមប្រភទ C រ៉ាំរ៉ៃ ។

បច្ចុប្បន្ននេះនៅមិនទាន់មានវ៉ាក់សាំំងការពារជំងឺថ្លើមប្រភេទ C នៅឡើយ វាមានតែថ្នាំប្រឆាំងនឹងវីរុសដែលមានប្រសិទ្ធិភាពព្យាបាលបានប្រហែលជា ៩០% ចំពោះជំងឺថ្លើមប្រភេទនេះ និង អាចកាត់បន្ថយអត្រាប្រឈមនឹងជីវិតបាន។

មនុស្សដែលឆ្លងមេរោគថ្លើមប្រភេទ C មិនកើតមានរោគសញ្ញាអ្វីច្បាស់លាស់នោះទេ តែបើកើតមាននោះ វាច្រើនមានអាការៈអស់កម្លាំងរកកលចង់ក្អួតបាត់បង់ចំណង់អាហារស្បែក និង ភ្នែកឡើងពណ៌ លឿង និង មានបញ្ហាឈឺចុកក្រពះញឹកញាប់ ។

ខាងក្រោមនេះជាចំនុចមួយចំនួនដែលអ្នកគួរដឹងដើម្បីការពារសុខភាពថ្លើម និង បង្កើនកម្លាំង នៅពេលអ្នកកើតជំងឺថ្លើមប្រភេទ C ហើយនោះ ៖

• ពិសារអាហារដែលល្អ ដូចជា ត្រី បន្លែ ផ្លែឈើ សាច់សុទ្ធ និង គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ។

• ទោះជាអ្នកមិនឃ្លានអាហារក៏ដោយ អ្នកគួរពិសារអាហារក្នុងបរិមាណតិចតួចក៏បាន ។

• ព្យាយាមដើរហាត់ប្រាណបនិ្តចបន្តួចនៅមុនពិសារអាហារ ។

• កុំពិសារគ្រឿងស្រវឹង ព្រោះវាអាចប៉ះពាល់ដល់ថ្លើមថែមទៀត ។

• ពិសារទឹកឱ្យបានច្រើន យ៉ាងហោចណាស់ ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ ដើម្បីបំពេញជាតិទឹកក្នុងរាងកាយ ។

• ធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ ដើម្បីរក្សាទំងន់ខ្លួន និង បង្កើនសុខភាពរាងកាយ ហើយក៏ត្រូវចេះបំបាត់បញ្ហាធុញថប់ក្នុងអារម្មណ៍សភាពអស់កម្លាំងជាដើម ។

• ចូលគេងឱ្យបានទៀងទាត់ និង ឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយថ្ងៃ ហើយក៏ត្រូវក្រោកឱ្យបានទៀងទាត់ផងដែរ ។

• ជីវិតរស់នៅជាមួយជំងឺថ្លើមប្រភេទ C ពិតជាធ្វើឱ្យជីវិតតានតឹង ដូច្នេះអ្នកគួររកវិធីសម្រួលអារម្មណ៍ និង ធ្វើលំហាត់ប្រាណយូហ្គាដើម្បីកាត់បន្ថយបញ្ហានេះ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • មាន​ជំងឺថ្លើម​ប្រភេទ C គួរ​ធ្វើ​ដូចម្តេច​ដើម្បី​រស់​បានយូរ ?已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: