ញាំ​ខ្នុរ​ញឹក​ញាប់​អត់? វា​​មានគុណ​ប្រយោជន៍​ច្រើន​យ៉ាង ចំពោះសុខភាព

ខ្នុរជាផ្លែឈើដែលច្រើនដុះនៅតំបន់ក្ដៅហើយសើមពិសេសក្នុងតំបន់អាស៊ីយើងផ្ទាល់តែម្ដង។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នសម្រាប់អ្នកចូលចិត្ដទទួលទានផ្លែឈើប្រភេទនេះកាន់តែងាយស្រួល ព្រោះគេបកហើយស្រេច យកមកលក់ដល់មុខផ្ទះមួយគីឡូជាធម្យមតម្លៃត្រឹមតែ ៨ពាន់រៀល មិនចាំបាច់អង្គុយបកស្អិតជ័រដូចមុនឡើយ។

ផ្លែឈើនេះមិនត្រឹមតែអាចទទួលទានលេងប៉ុណ្ណោះទេ តែវាក៏អាចយកធ្វើបង្អែមយ៉ាងឆ្ងាញ់ពិសាផងដែរ ដែលប្រជាជនក្នុងប្រទេសយើងចូលចិត្ដទទួលទានណាស់ សូម្បីតែពេលនៅខ្ចីក៏មិនលើកលែងអោយដែរយកទៅស្លកកូរទៀតផង។

ញាំ​ខ្នុរ​ញឹក​ញាប់​អត់? វា​​មានគុណ​ប្រយោជន៍​ច្រើន​យ៉ាង ចំពោះសុខភាព

សម្រាប់អ្នកចូលចិត្ដទទួលទានផ្លែខ្នុរពិតជាមិនខកបំណងឡើយ ដោយសារតែគុណប្រយោជន៍ដ៏អស្ចារ្យរបស់វាដូចតទៅ ៖
-នៅក្នុងផ្លែខ្នុរសម្បូរពពួកកាបូហាយដ្រេត ដែលជាប្រភពពពួកស្ករល្អៗពីធម្មជាតិ ពិសេសវាបង្កើនកម្លាំងបានឆាប់រហ័ស ធ្វើអោយអ្នកឆាប់មានកម្លាំងបន្ទាប់ពីអ្នកធ្វើការនឿយហត់។
-វីតាមីន A ក៏ជួយសុខភាពផ្នែកអោយមើលឃើញកាន់តែច្បាស់ជាងមុន នឹងស្បែករលោងស្អាតដូចធម្មជាតិ។
-ជាតិស្ពាន់ដែលមានក្នុងផ្លែឈើនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអ័រម៉ូន នឹងស្រូបយកអ័រម៉ូនវិញយ៉ាងល្អ។ វាក៏មានតួនាទីក្នុងការជួយព្យាបាលដល់ប្រព័ន្ធប្រសាទ នឹងសម្ពាធឈាមផងដែរ។
-នៅក្នុងផ្លែឈើនេះដែរ មានពពួកក្រុមប្រឆាំងនឹង កោសិកាមហារីកទៀតផង ដែល Phylonutrients ជួយបណ្ដេញកោសិការ៉ាឌីកាល់សេរីបង្កអោយកើតជំងឺមហារីកចេញពីរាងកាយ។
-ជួយក្នុងការការពារក្នុងប្រព័ន្ធរំលាយអាហារដូចជាជំងឺរលាកក្រពះនិងសម្បូរជាតិសរសៃធ្វើអោយពោះវៀនមានដំណើរកាល្អជាងមុន៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • ញាំ​ខ្នុរ​ញឹក​ញាប់​អត់? វា​​មានគុណ​ប្រយោជន៍​ច្រើន​យ៉ាង ចំពោះសុខភាព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: