ជំងឺមហារីក​ខួរក្បាល បណ្តាលមកពី​ការប្រើ​ទូរស័ព្ទ​ឬ​យ៉ាងណា​?

ការអះអាងថាការប្រើប្រព័ន្ធទូរស័ព្ទ និង Wifi បង្ករផលប៉ះពាល់ដល់សុខភាពសារធារណៈនោះ គឺមិនពិតនោះទេ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយដែលបានសិក្សាអស់រយៈពេល ៣០ ឆ្នាំ ដោយសាកល វិទ្យាល័យ University of Sydney ។

ជាលទ្ធផលវាគ្មានគ្រោះថ្នាក់អ្វីទាក់ទងនឹងការកើតឡើងនូវជំងឺមហារីកខួរក្បាលដោយសារការប្រើទូរស័ព្ទនោះទេ។ អ្នកសិក្សាបានធ្វើការប្រៀបធៀបនៃករណីជំងឺមហារីកខួរក្បាលជាច្រើនចាប់តាំងពីឆ្នាំ ១៩៨២មកជាមួយនឹងអត្រានៃការកើនឡើងនូវការប្រើទូរស័ព្ទ ។

បើទោះជាការប្រើទូរស័ព្ទមានការកើនឡើងពី ៩% ក្នុងឆ្នាំ ១៩៩៣ មកចំនួន ៩០%ក្នុងសម័យបច្ចុប្បន្នក្តី អត្រានៃការកើតជំងឺមហារីកចំពោះស្ត្រីគឺមិនមានអ្វីគួរកត់សំគាល់ដោយសារការប្រើទូរស័ព្ទនោះឡើយ។ប៉ុន្តែកន្លងមកអ្នកសិក្សាខ្លះបានអះអាងថា រលកវិទ្យុសកម្មពីទូរស័ព្ទគឺជាកត្តានៃមូលហេតុបង្ករអោយកើតជំងឺមហារីកខួរក្បាលក្នុងរយៈពេលយូរហើយក៏មានការសិក្សា មួយចំនួនទៀតទាក់ទងនឹងការជក់បារីនិងរលកវិទ្យុសកម្មនៃគ្រាប់បែកអាតូមិចគេបានរកឃើញ ថា គឺមានជាប់ទាក់ទងនឹងការកើតជំងឺមហារីកខួរក្បាល នៅរយៈពេល ៣០ទៅ ៤០ឆ្នាំ បន្ទាប់។ ប៉ុន្តែគេបានបានឃើញបណ្តាលមកពីការប្រើទូរស័ព្ទដៃនៅទេក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ជំងឺមហារីក​ខួរក្បាល បណ្តាលមកពី​ការប្រើ​ទូរស័ព្ទ​ឬ​យ៉ាងណា​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: