ទឹក​ខ្ជាយ​ជួយ​ធ្វើ​អោយ​ឆ្អឹង​រឹង​មាំហើយដែលសំខាន​មាន​សមត្ថភាព​ច្រើន​ជាង​ការ​គិត​របស់​អ្នក

ថ្មីៗនេះមានការរកឃើញថា ប្រសិនបើទទួលទានទឹកខ្ជាយកិន ជាប្រចាំ អ័រម៉ូនភេទក្នុងខ្លួននឹងមានតុល្យភាព ជួយកាត់បន្ថយអាការឆេវឆាវមុនមករដូវបានយ៉ាងល្អ។ ក្រៅពីនេះទឹកខ្ជាយ១កែវ នឹងធ្វើអោយសុខភាពរបស់អ្នកប្រសើរឡើង។

ខ្ជាយជួយធ្វើអោយឆ្អឹងរឹងមាំ ព្រោះមានកាល់ស្យូមច្រើន ហើយវាថែមទាំងធ្វើអោយឈាមចរាចរទៅចិញ្ចឹមខួរក្បាលផ្នែកកណ្ដាល កាន់តែច្រើនឡើងបើទទួលទានញឹកញាប់អាចជួយទប់ស្កាត់ជំងឺបាត់បង់ការចងចាំ ឬជំងឺវង្វេងវង្វាន់ ឬជំងឺគិតអ្វីមិនចេញ។

បើអ្នកមានសម្ពាធឈាមទាប ងងឹងមុខញឹកញាប់ និងប្រែក្លាយជាមនុស្សមានសុខភាពល្អ ព្រោះខ្ជាយមានគុណសម្បត្ដិសម្រួលសម្ពាធអោយមានតុល្យភាពសម្ពាធឈាម ដែលទាប នឹងឡើងខ្ពស់រីឯអ្នកសម្ពាធឈាមខ្ពស់នឹងចុះថយ។ លើសពីនេះខ្ជាយនៅអាចជួយអោយតម្រងនោមធ្វើការប្រសើរឡើង ការពារក្រពេញទីរ៉ូអ៊ីដកើតជាតិពុលបំប៉នស្បូនធ្វើអោយសក់ខ្មៅមិន ស្កូវឬជ្រុះកែអាការប្រឹងរឹងរបស់ប្លោកនោម។ សម្រាប់បុរសទឹកខ្ជាយជួយកាត់បន្ថយជំងឺរីកក្រពេញប្រូស្ដាតការពារ និងទប់ស្កាត់ជំងឺពោះវៀន៕

ប្រភព៖ iknow

  • ទឹក​ខ្ជាយ​ជួយ​ធ្វើ​អោយ​ឆ្អឹង​រឹង​មាំហើយដែលសំខាន​មាន​សមត្ថភាព​ច្រើន​ជាង​ការ​គិត​របស់​អ្នក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: