ហេតុអ្វីស្រ្តីមានគភ៌មិនត្រូវគេងផ្ងារ?

យោងតាមការស្រាវជ្រាវមួយថ្មីៗនេះ នៅហ្គាណា អូស្ត្រាលី និង ញូវហ្សេឡែន កាយវិការកេងផ្ងាររបស់ស្ត្រីមានគភ៌ មានពាក់ព័ន្ធដល់គ្រោះថ្នាក់ទារកស្រាលទម្ងន់ និងស្លាប់ក្នុងផ្ទៃ។ តាមការស្រាវជ្រាវមួយនៅ ហ្គាណា បានបង្ហាញថា កន្លែងមានអត្រាទារកស្លាប់ក្នុងផ្ទៃ ២០-៥០/១.០០០ នៃស្ត្រីមានគភ៌ (នៅអង់គ្លេស អាត្រានេះគឺ ៣,៥/១០០០) ស្ត្រីមានគភ៌ដែលកេងផ្ងារមានការប្រឈមទារកស្រាលទម្ងន់ ខ្ពស់ជាង ៥ ដង និងថែមទាំងបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ប្រៀបទៅនឹងកាយវិការកេងផ្សេងៗ។ ពួកអ្នកស្រាវជ្រាវបានអះអាងថា ១/៤ នៃចំនួនករណីទារកស្លាប់ក្នុងផ្ទៃ អាចបញ្ជៀសបានដោយវិធីផ្លាស់ប្តូរកាយវិការកេង។

ព្រោះនៅកាយវិការកេងផ្ងារ សរសៃឈាមនឹងត្រូវសង្កត់គៀប បណ្តាលឲ្យអុកស៊ីហ្សែន មិនត្រូវបានដឹកជញ្ជូនពីតំបន់ខាងក្រោមរបស់សរីរាង្គទៅដល់បេះដូង។ រឿងនេះ មានន័យថា បេះដូងមិនបូមឈាមដោយប្រសិទ្ធិភាពទៅដល់ទីកន្លែងត្រូវការ ហើយផលវិបាក គឺបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃតែម្តង។ការស្រាវជ្រាវមួយថ្មីៗនេះ នៅញូវហ្សេឡែន បានបង្ហាញថា ការកេងផ្ងារ ខ្នងផ្អឹបទៅនឹងគ្រែ ដែលទាក់ទងជាមួយអត្រាទារកស្លាប់ក្នុងផ្ទៃច្រើននៅបណ្តាប្រទេសមានប្រាក់ចំណូលខ្ពស់។

ការស្រាវជ្រាវមួយផ្សេងទៀត នៅអូស្ត្រាលី បានរកឃើញថា ការកេងផ្ងារបង្កើនគ្រោះថ្នាក់ដល់ទារកស្លាប់ក្នុងផ្ទៃខ្ពស់ជាង ៦ ដង ប្រៀបទៅនឹងកាយវិការកេងផ្សេង ដោយសារចរាចរណ៍ឈាមក្នុងសរីរាង្គមាតាមិនទៅដល់ទារកបាន។ ពួកជំនាញការទូន្មានថា ស្ត្រីមានគភ៌ កេងផ្អៀង ពិសេសគឺខាងធ្វេង ព្រោះរឿងនេះ នឹងជួយកែប្រែឲ្យប្រសើរបរិមាណចរាចរណ៍ឈាមទៅដល់សុក។ ប៉ុន្តែ ពួកអ្នកស្រាវជ្រាវ ក៏ឲ្យដឹងដែរថា ស្ត្រីមានគភ៌មិនត្រូវខ្វាយខ្វល់ហួស ប្រសិនបើម្តងម្កាល ពួកគេកេងផ្ងារ៕

ប្រភព៖ iknow

  • ហេតុអ្វីស្រ្តីមានគភ៌មិនត្រូវគេងផ្ងារ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: