គេង​មិន​លក់​​ដោយសារ​​មូលហេតុ​អ្វី​?

បញ្ហាគេងមិនលក់អាចបណ្ដាលឲ្យ រាងកាយរបស់យើងចុះទ្រុតទ្រោម និងបង្កឲ្យមានបញ្ហាសុខភាពជាច្រើនទៀត ដែលបញ្ហានេះទាមទាការយកចិត្តទុកដាក់ រកមូលហេតុនិង ព្យាបាលទាន់ពេលវេលា។ ការគេងមិនលក់អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖

១. វិបត្តិផ្លូវចិត្ត៖ ជាទូទៅអ្នកដែលមានបញ្ហាបែបនេះ ពួកគេបានផ្ដោតការគិតដដែលៗនូវបញ្ហារកច្រកមិនចេញ រហូតភ្លេចបាយភ្លេចទឹក និងការដេកពួន។

២. កត្តាជំងឺ៖ បញ្ហានេះពេលខ្លះគឺបណ្ដាលមកពីជំងឺប្រចាំកាយរបស់យើងផងដែរ។ អាការៈខ្លះគឺបណ្ដាលមកពីការឈឺចាប់នៃជំងឺ ប៉ុន្ដែពេលខ្លះ ជំងឺមួយចំនួនវាធ្វើឲ្យយើងគេងមិនលក់តែម្ដង។

៣. ទម្លាប់នៃការប្រើប្រាស់ថ្នាំ៖ មនុស្សមួយចំនួនបានប្រើប្រាស់ថ្នាំងងុយគេងជាជំនួយសម្រាប់ការគេង របស់ខ្លួនដែលយូរទៅវាបានក្លាយទៅជាទម្លាប់ ឬប្រើប្រាស់លែងមានប្រសិទ្ធភាព។ មិនថាយ៉ាងណានោះទេ លោកអ្នកចាំបាច់ត្រូវតែប្រញ៉ាបទៅពីគ្រោះនឹងគ្រូពេទ្យជំនាញ ដើម្បីពិនិត្យនិងបឹក្សាយោបល់ជាបន្ទាន់៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • គេង​មិន​លក់​​ដោយសារ​​មូលហេតុ​អ្វី​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: