កក្រើក​ទៀតហើយ ដេវីដ នឹង​បំបែក​កំណត់ត្រា​បទ​«​រាំ​ញី​កែងជើង​»​នៅក្នុង​…(​មាន​វីដេអូ​)

ថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា G-Devith បានធ្វើឱ្យមានការភ្ញាក់ ផ្អើលទៀតហើយ ដោយសារតែមានខ្សែវីដេអូខ្លីមួយត្រូវបានបង្ហោះ ដោយចង់ប្រាប់ទស្សនិកជន នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា តាចម្រៀង ដេវីដ នឹងចូលរួមច្រៀងនៅក្នុងឱកាស នៃការប្រកួតរវាងក្រុមកីឡាករបាល់ទាត់គោព្រៃកម្ពុជា និង ក្រុមកីឡាករបាល់ទាត់នៃប្រទេសទីម័រ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ ដែលជាព្រឹត្តិការណ៍កម្រនឹងបានជួប ។

កក្រើក​ទៀតហើយ ដេវីដ នឹង​បំបែក​កំណត់ត្រា​បទ​«​រាំ​ញី​កែងជើង​»​នៅក្នុង​…(​មាន​វីដេអូ​)

តាមរយៈវីដេអូមានរយៈពេលប្រមាណ ៣៣ វិនាទី តារាចម្រៀង ដេវីដ បានបង្ហើបព័ត៌មានដ៏គួរឱ្យភ្ញាក់ ផ្អើលថា នៅក្នុងឱកាសនៃការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសជាតិប្រទេសទីម័រ លោកនឹងចូលរួមសម្តែង ក៏ដូចជាច្រៀងដើម្បីបំបែកកំណត់ត្រាបទចម្រៀងមួយបទ ដែលមានចំងជើងថា «រាំញីកែងជើង» ដើម្បីចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះ សង្ឃឹមថាបងប្អូនទស្សនិកជននឹងចូលរួមរាំសប្បាយទាំងអស់គ្នា ។

កក្រើក​ទៀតហើយ ដេវីដ នឹង​បំបែក​កំណត់ត្រា​បទ​«​រាំ​ញី​កែងជើង​»​នៅក្នុង​…(​មាន​វីដេអូ​)
កក្រើក​ទៀតហើយ ដេវីដ នឹង​បំបែក​កំណត់ត្រា​បទ​«​រាំ​ញី​កែងជើង​»​នៅក្នុង​…(​មាន​វីដេអូ​)

ចង់ដឹងថាវីដេអូដែលមានរយៈពេល ៣៣ វិនាទីនេះ លោក ដេវីដ និយាយអ្វីខ្លះ? សូមទស្សនាដូចតទៅ៖